(ភ្នំពេញ)៖ អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្ដីបំភ្លឺមួយ បកស្រាយអំពីករណីវិវាទដីធ្លីរបស់ប្រជាពលរដ្ឋ ប្រមាណ៥០នាក់ រស់នៅភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅក្នុងទីតាំងព្រលានយន្ដហោះក្រាំងលាវ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ឆ្នាំង បានអះអាងថា អាជ្ញាធរ មន្ដ្រីរាជការ និងប្រជាពលរដ្ឋទាំងអស់សុទ្ធតែបានដឹងគ្រប់ៗគ្នា អំពីទីតាំងព្រលានយន្ដហោះ ក្រាំងលាវ និងទិសដៅគ្រប់គ្រង និងអភិវឌ្ឍន៍នាពេលអនាគតរបស់រាជរដ្ឋាភិបាល។ ដោយឡែក មានតែបុគ្គលមួយចំនួនដែលមានចេតនាកាន់កាប់អាស្រ័យផល យកដីធ្វើជាកម្មសិទ្ធិ មិនព្រមស្ដាប់តាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច។

អ្នកនាំពាក្យរដ្ឋបាលខេត្ត បានគូសបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ឆ្នាំង នឹងបន្ដដោះស្រាយករណីនេះ ជាមួយអាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋពាក់ព័ន្ធស្របតាមនីតិវិធី៕

ខាងក្រោមនេះ ជាសេចក្ដីបំភ្លឺរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង៖