(ភ្នំពេញ)៖ ជនសង្ស័យម្នាក់សង្ស័យមានជំងឺរោគចិត្ត តែងតែធ្វើសកម្មភាពលួចសម្លៀកបំពាក់នារីៗជាពិសេសនោះអាវក្នុង និងខោលីអូតែម្តង។ ប៉ុន្តែសកម្មភាពរបស់គេចុងក្រោយ ត្រូវបានកម្លាំង នគរបាល តាមចាប់ខ្លួនបានកាលវេលាម៉ោង១១៖៤០នាទីយប់ថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ១៩៨A ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

លោក សាល សណ្ដុះ នាយប៉ុស្តិ៍រដ្ឋបាលទន្លេបាសាក់ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ព្រីង សំរស់ អាយុ៣៤ឆ្នាំ មុខរបរគ្មានស្នាក់នៅផ្ទះនៅភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

មុនពេលកើតហេតុ ជនសង្ស័យបានដើរទៅទីស្ងាត់ និងលួចយកជណ្ដើររបស់ប្រជាពលរដ្ឋជិតខាង យកមកដាក់ផ្អែកជញ្ជាំដើម្បីឡើងលើផ្ទះជនរងគ្រោះគោលបំណងលួចសម្ភារមានតម្លៃ និងសម្លៀកបំពាក់របស់ជនរងគ្រោះ។ តែពេលនោះត្រូវបានជនរងគ្រោះឃើញទាន់ ក៏ស្រេកឆោឡោ ហើយត្រូវបាន ប្រជាពលរដ្ឋជិតខាងនាំគ្នាចេញមកឃាត់បាន និងស្វាគមន៍ម្នាក់១ដៃមួយជើង ដោយខឹងតែបាត់សម្ភារញឹកញាប់ពេក។

ពេលសួរនាំ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនមានជនមិនស្គាល់មុខធ្វើមន្តអាគមន៍ដាក់ ហើយតម្រូវឲ្យលួចសំលៀកបំពាក់ស្រីៗ ជាពិសេសអាវក្នុង និងខោលីអូរបស់នារីតែម្ដងទើបអំពើនោះបាន និងធ្វើមិនចូល។

តែយ៉ាងណាក៏ដោយ នេះអាចជាពាក្យដោះសារដើម្បីស្រាយទោសកំហុសនោះទេ។ ក្រោយការសួរនាំ ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់តុលការចាត់ការបន្តទៀត៕