(កំពង់ឆ្នាំង)៖ លោក ស៉ឹម ធី អគ្គនាយករងប្រៃសណីយ៍កម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកកំពង់លែងតំណាងលោក អោក បូរ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកអគ្គនាយកប្រៃសណីយ៍កម្ពុជា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារនាំទេយ្យវត្ថុ និងទៀនចំណាំព្រះវស្សាប្រគេនព្រះសង្ឃចំនួន៤វត្ត។

វត្តទាំង៤នោះរួមមានទី១៖ វត្តសិរីរតនារាម ស្ថិតនៅភូមិឯលិចឃុំច្រណូក, ទី២៖ វត្តគីរីវង្គត ស្ថិតនៅភូមិ់ធ្លកឃុំច្រណូក, ទី៣៖ វត្តគីរីសត្ថារាម ស្ថិតនៅភូមិ់កង្កែបឃុំច្រណូក (វត្តនីមួយៗទទួលបាន៖ សាដក់១/អង្គ, អង្ករ ៥០គីឡូក្រាមក្នុងមួយវត្ត, មី២កែស, ទឹកត្រី២យួរ, ទឹកសុីអុីវ២យួរ, ទឹកសុទ្ធ២កែស, ប៊ីចេង ២គីឡូក្រាម, ស្ករស២គីឡូក្រាម, អំបិល២គីឡូក្រាម បច្ច័យ៧៤,០០០រៀល/វត្ត និងបច្ច័យ ៥០,០០០រៀល/អង្គ និងទី៤៖ វត្តសិរីវង្សារាម ស្ថិតនៅភូមិ់ថ្នល់ឈើទាលឃុំផ្លូវទូកនូវសាដក់១/អង្គ, អង្ករ ៥០គីឡូក្រាមក្នុងមួយវត្ត មី២កែស, ទឹកត្រី២យួរ, ទឹកសុីអុីវ២យួរ, ទឹកសុទ្ធ២កែស, ប៊ីចេង ២គីឡូក្រាម, ស្ករស២គីឡូក្រាម, អំបិល២គីឡូក្រាម បច្ច័យ៧៤,០០០រៀល ក្នុងមួយវត្ត ប្រគេនបច្ច័យ៥០,០០០រៀល ក្នុងមួយអង្គ និងបច្ច័យកសាងវត្តចំនួន ១,០១០,០០០រៀល។

នាឱកាសនោះលោក ស៊ឹម ធី បានថ្លែងថា ក្រោមពន្លឺសន្តិភាពដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំមកនូវពន្លឺសន្តិភាព និងការអភិវឌ្ឍន៍ ការគោរពច្បាប់ចរាចរណ៍ ដើម្បីធានានូវសុខសុវត្ថិភាពចរាចរណ៍តាមដងផ្លូវទើបស្ថាបនាហើយ។ លោកក៏បានក្រើនរំឭក ដល់ប្រជាពលរដ្ឋ ចូលរួមការពារ ការបង្ការ ទប់ស្កាត់ ជំងឺកូវីដ-១៩ ជាពិសេសត្រូវរក្សាអនាម័យឱ្យបានជាប់ជាប្រចាំ។

សូមបញ្ជាក់ផងដែរថា ទំនៀមបូជាទៀនវស្សា គឺជាផ្នែកមួយនៃការគោរពរបស់ពុទ្ធបរិស័ទ រំលឹកនឹកទៅដល់គុណូបការៈ នៃព្រះសម្មាសម្ពុទ្ធសមណគោតម ដោយធ្វើការបូជាគ្រឿងសក្ការៈ ផ្គត់ផ្គង់ចង្ហាន់បិណ្ឌបាត និងគ្រឿងបរិក្ខារផ្សេងៗ ដល់ព្រះសង្ឃគង់ចាំវស្សា។ ជាពិសេស នេះជាទំនៀមមួយដែលបង្ហាញ ពីការរួមសាមគ្គីគ្នារបស់ពុទ្ធបរិស័ទខ្មែរ ក្នុងការហែទេយ្យទាន ទៅប្រគេនព្រះសង្ឃនៅតាមទីអារាមនានា និងរួបរួមគ្នាបរិច្ចាគធនធាន ទៅតាមសទ្ធាជ្រះថ្លា ក្នុងជំនឿចាប់យកនូវមគ្គផលកុសលផលបុណ្យ៕