(កណ្ដាល)៖ រដ្ឋបាលខេត្តកណ្តាលបានចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុញ្ញាតឱ្យអាជីវកម្មក្លឹបកម្សាន្ត និងខារ៉ាអូខេ (KTV) ទាំងអស់នៅខេត្តកណ្ដាល បើកដំណើរការឡើងវិញ ដើម្បីចូលរួមសកម្មភាពសេដ្ឋកិច្ច និងផ្តល់ការងារឡើងវិញ ដោយប្រែក្លាយខារ៉ាអូខេ និងក្លឹបកម្សាន្តទាំងអស់ទៅជាលក្ខណៈភោជនីយដ្ឋាន ប៉ុន្តែស្ថិតនៅក្រោមលក្ខណចំនួន២ចំណុច។

ក្នុងលិខិតដែល Fresh News ទទួលបាននាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ មានខ្លឹមសារថា «រដ្ឋបាលខេត្តកណ្ដាលសូមជម្រាបជូនដល់ម្ចាស់ក្លឹបកម្សាន្ត និងខារ៉ាអូខេទាំងអស់នៅខេត្តកណ្ដាល ទាំងអស់ឱ្យបានជ្រាបថា យោងតាមសេចក្ដីប្រកាសលេខ០៥ប្រកព ចុះថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ស្ដីពីលទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី រដ្ឋបាលខេត្តអនុញ្ញាតឱ្យម្ចាស់អាជូវកម្មក្លឹបកម្សាន្ត និងខារ៉ាអូទាំងអស់ បើកដំណើរការដោយប្រែក្លាយទៅជាភោជណីយដ្ឋាន ដើម្បីចូលរួមសកម្មភាពសេដ្ឋកិច្ច និងផ្ដល់ការងារឡើងវិញ ដែលម្ចាស់អាជីវកម្មត្រូវតាមការណែនាំដូចខាងក្រោម៖

*ទី១៖ ស្នើរសុំលិខិតអនុញ្ញាតអាជីវកម្ម តាមយន្តការច្រកចេញចូលតែមួយខេត្តកណ្ដាល
*ទី២៖ អនុវត្តន៍ឱ្យបានម៉ឺងម៉ាត់នូវសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ និងវិធានសុវត្ថិភាពរបស់ក្រសួងទេសចរណ៍។

សូមអានសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តកណ្ដាល ដែលមានខ្លឹមសារដូចខាងក្រោម៖