(ភ្នំពេញ)៖ និស្សិតកម្ពុជាចំនួន ៨០នាក់ ក្នុងចំណោមនិស្សិតសរុបចំនួន១៧៤ នៅប្រទេសអារ៉ាប៊ីសាអូឌីត នឹងធ្វើដំណើរឆ្លងកាត់ប្រទេសម៉ាឡេស៊ី ឆ្ពោះមកកាន់ប្រទេសកម្ពុជាវិញ នៅល្ងាច ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ។ នេះបើតាម លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

លោកបានអះអាងដូច្នេះថា៖ «ដោយមានកិច្ចសហការល្អ និងសម្របសម្រួលរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសអេហ្ស៊ីប និងស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី និស្សិតកម្ពុជាចំនួន ៨០ នាក់ក្នុងចំណោមនិស្សិតសរុបចំនួន១៧៤ នៅប្រទេសអារ៉ាប៊ីសាអូឌីត នឹងធ្វើដំណើរឆ្លងកាត់ប្រទេសម៉ាឡេស៊ី ឆ្ពោះមកកាន់ប្រទេសកម្ពុជា តាមជើងយន្តហោះពាណិជ្ជកម្មពិសេស លេខ MH762 ដែលនឹងចាកចេញពីទីក្រុងគូឡាឡាំពួនៅវេលាម៉ោង១៦:៣០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ហើយនឹងទៅដល់ទីក្រុងភ្នំពេញនៅវេលាម៉ោង ១៧៖២៥នាទី ថ្ងៃដដែល»