(ភ្នំពេញ)៖ តំណាងអយុ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សឿន មុន្នីរត្ន័ បានសម្រេចចោទប្រកាន់ លោកឧកញ៉ា សង ថន ពីបទផ្តើមគំនិតគិត ក្នុងបទបំផ្លាញដោយចេតនា នឹងគេងបំបាត់ដោយទុច្ចរិត ចំណែកលោកអភិបាលរងខេត្តបាត់ដំបង

ឈ្មោះ ស៊ូ អារ៉ាហ្វាត់ ត្រូវបានចោទប្រកាន់ពីបទបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិតនិងបទចោទមួយទៀត គឺបទស៊ីសំណូក។

នេះបើយោងតាមលោក គុជ គឹមឡុង អ្នកនាំពាក្យស្ថាប័នអយ្យការ បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានអង្គភាព Fresh News នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០នេះ។ លោកអ្នកនាំពាក្យបានបញ្ជាក់ទៀតថា សំណុំរឿងនេះត្រូវបន្តបញ្ជូនទៅចៅក្រមស៊ើបសួរតាមនីតិវិធី។

លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង និងឧកញ៉ា សង ថន ដែលជាឈ្មួញដីធ្លីម្នាក់ ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ នាំទៅកាន់សាលាដំបូងរាជធានីភ្នំពេញជាថ្មីម្តងទៀត នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ ដើម្បីឱ្យតំណាងអយ្យការបន្តបើកការសាកសួរ អំពីករណីពុករលួយរឿងដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង៕