(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាល នៃគណ:អភិបាលខេត្តសៀមរាប និង លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ បានអញ្ជើញចូលរួមពិធីប្រកាស ចូលកាន់តំណែងប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀរាបថ្មី ក្រោមអធិបតីភាព លោកបណ្ឌិត ហង់ ជួនណារ៉ុង រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។

លោក អ៊ុង សិរីឌី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តចាស់ ដែលបានចូលនិវត្តន៍ ហើយលោក សយ ទិត្យាវង្ស ត្រូវទទួលតំណែងជាប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តថ្មី។

ក្នុងឱកាសនោះ លោកក ហង់ ជួនណារ៉ុង រដ្ឋមន្រ្តីក្រសួងអប់រំ បានចូលរួមផ្តល់អនុសាសន៍មួយចំនួន សម្រាប់ប្រធានមន្ទីរអប់រំយុវជន និងកីឡា ដែលទើបនឹងឡើងកាន់មុខតំណែងថ្មី ដើម្បីអនុវត្តតួនាទី ភារកិច្ច របស់ខ្លួនទទួលបានលទ្ធផលល្អប្រសើរ បម្រើប្រជាពលរដ្ឋក្នុងខេត្ត៕