(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០នេះ មានករណីប្លន់មួយបានកើតឡើង ដែលបង្កដោយជនសង្ស័យជាជនជាតិចិន២នាក់ ជិះម៉ូតូ១គ្រឿង ទៅស្ទាក់ផ្លូវវាយប្លន់យកស្បោងដាក់ប្រាក់ របស់ជនរងគ្រោះពីរនាក់ប្តីប្រពន្ធ ដែលកំពុងជិះម៉ូតូចេញពីផ្ទះទៅផ្សារដូចសព្វដង។ ហេតុការណ៍នេះ បានកើតឡើង នៅក្នុងបូរី HIllTON ក្រុមទី១៥ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។

បន្ទាប់ពីទទួលបានដំណឹងនេះភ្លាមៗនោះ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចេញប្រតិបត្តិការ ដោយសហការជាមួយកម្លាំងកងរាជអាវុអហត្ថខេត្ត។ ក្នុងកិច្ចប្រតិការនេះ សន្តិសុខបុរីហ៉ីលតុនបានឃាត់ខ្លួនបានជនសង្ស័យ ១នាក់ ឈ្ មោះWANG JiNGZHONG ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរបុគ្គលិកកាស៉ីណូ បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ (ប្រគល់ឲ្យកងរាជអាវុធហត្ថខេត្ត)។ រីឯបក្សពួកម្នាក់ទៀត បានផ្លោះរបងរត់គេចខ្លួនបាត់ (សមត្ថកិច្ចកំពុងតាមរកចាប់ខ្លួន)។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនរងគ្រោះនោះរួមមាន ប្រពន្ធឈ្មោះ សយ លីណា អាយុ២៤ឆ្នាំ (រងរបួសមធ្យម) ប្តីឈ្មោះ អ៉ីវ មានអាយុ៣២ឆ្នាំ ជាអាជីវករប្តូរប្រាក់នៅផ្សារលើ ក្រុងព្រះសីហនុ។ ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា ប្រាក់ដែលបាត់បង់មានចំនួន ៣០លានរៀល។

ចំពោះវត្ថុតាង ដែលសមត្ថកិច្ចចាប់យកបាន រួមមាន ម៉ូតូម៉ាក Air Blade ពណ៌ទឹកប្រាក់លាយខ្មៅ គ្មានស្លាកលេខ (ជាមធ្យោបាយជិះធ្វើសកម្មភាព)។

ធករណីនេះ កម្លាំងជំនាញកំពុងតាមរកចាប់ខ្លួនជនសង្ស័យម្នាក់ទៀតដែលកំពុងគេចខ្លួន៕