(សៀមរាប) ៖ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០នេះ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុក ប្រាសាទបាគង តំណាងលោក ស៊ុំ សំណាង ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកប្រាសាទបាគង បានដឹកនាំ ក្រុមការងារ នាំទៀនចំណាំព្រះវស្សា និងទេយ្យទានមកប្រគេនព្រះសង្ឃគង់នៅវត្តកំពង់ភ្លុក និងបានជួបសាកសួរសុខទុក្ខនិងនាំគ្រឿងឧបភាគបរិភោគ ចែកជូនដល់គ្រួសារពលរដ្ឋ ដែលជួបបញ្ហារជីវភាពចំនួន២០គ្រួសារ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

ក្រុមការងារដែលអញ្ជើញចូលរួមក្នុងឱកាសនេះ មានអនុប្រធានក្រុមការងារ សមាជិកក្រុមប្រឹក្សាខេត្ត សមាជិកក្រុមការងារចុះជួយស្រុក និងអាជ្ញាធរមូលដ្ឋានផងដែរ។

គ្រឿងទេយ្យទានដែលក្រុមការងារនាំទៅប្រគេនព្រះសង្ឃគង់នៅវត្តកំពង់ភ្លុក និងជូនដល់តាជីយាយជីមាន ៖ ទៀនវស្សា១គូ អង្ករ១៥០គីឡូក្រាម ប្រេង១កាន ស្លាដក់ចំនួន ១៩កញ្ចប់ ទឹកសុទ្ធ១០កេស ទឹកក្រូច៥កេស ទឹកដោះគោ១កេស ស្ករស៥គីឡូក្រាម តែ១ គីឡូក្រាម ទឹកត្រីចំនួន១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកម្ទេស១យួរ សៀវភៅ៥០ក្បាល ប៊ិច១សុង ថវិកា១លានរៀល និងតាជីយាយជី ក្នុង១នាក់ ក្រណាត់ស១ដុំ ថវិកា១ម៉ឺនរៀល ។

តាមការឲ្យដឹងពីលោក សូរ ប្លាតុង អភិបាល នៃគណៈអភិបាលស្រុកប្រាសាទបាគង បានអោយដឹងថា បន្ទាប់ពីប្រគេនទៀនចំណាំព្រះវស្សា ទ័យវត្ថុនិងថវិកាដល់ព្រះសង្ឃរួចមក លោកជំទាវបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន២០គ្រួសារ ដែលជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃក្នុងពេលដែលវិបត្តិកូវីដ-១៩ មិនទាន់បានបព្ចាប់។

មានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកជំទាវអនុប្រធាន បានពាំនាំនូវការសួរសុខទុក្ខពីលោកប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុក និងអរគុណដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមដោះស្រាយការខ្វះខាតដល់ប្រជាពលរដ្ឋបានល្អ នូវមូលដ្ឋានព្រមទាំងបានផ្សព្វផ្សាយ ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និង អនុវត្តបានល្អតាមការណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល ។ លោកស្រីក៏បានជម្រាបជូនពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលជូនដល់គ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡើងពេលប្រយុទ្ធនឹងកូវីដ-១៩ និងសូមឱ្យអាជ្ញាធរឃុំពិនិត្យ និងបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលក្រីក្រមកសាលា ឃុំ ចុះឈ្មោះសម្ភាសន៍ ដើម្បី ទទួលបាននូវប័ណ្ណសមធម៌។ បន្ថែមពីនេះ លោកស្រីអំពាវនាវ ឲ្យបងប្អូនយើងប្រុងប្រយ័ត្នខ្ពស់ ពេលមានខ្យល់កន្ទ្រាក់ភ្លោងផ្គរ ជាដើម ត្រូវរកកន្លែងមានសុវត្ថិភាព ទីទួលសុវត្ថិភាពដើម្បីចៀសផុតពីគ្រោះមហន្តរាយនានា។

អំណោយដែលក្រុមការងារនាំមកចែកជូនគ្រួសារពលរដ្ឋដែលមានបញ្ហា ទាំង២០គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្គរ២៥គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ មី១កេស ម៉ាស់៥ សាប៊ូដុំ ៤ដុំ ក្រម៉ា១ និងថវិកាចំនួន១០ម៉ឺនរៀលផងដែរ៕