(ភ្នំពេញ)៖ ព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំកម្ពុជា លោក Eldeen Husaini Mohd Hashim បានជួបពិភាក្សាការងារជាមួយលោក លឹម ជាវុត្ថា ស្ថាបនិក និងជានាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នៅស្ថានទូតម៉ាឡេស៉ី រាជធានីភ្នំពេញ។

ជំនួបរវាងឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំកម្ពុជា ជាមួយលោក លឹម ជាវុត្ថា ដោយពិភាក្សាអំពីកិច្ចសហការផ្សព្វផ្សាយព័ត៌មានផ្សេងៗរបស់ស្ថានទូត និងកម្មវិធីទេសចរណ៍របស់ម៉ាឡេស៊ី នៅលើបណ្តាញព័ត៌មាន Fresh News ៕