(ភ្នំពេញ)៖ នៅសាលប្រជុំ Video Conference នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០។

កិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពី លោក មេបញ្ជាការរង នាយ នាយរងសេនាធិការ ស្នងការ នាយការិយាល័យជំនាញ ព្រមទាំងលោកមេបញ្ជាការកងរាជអាវុធហត្ថតាមបណ្តារាជធានី-ខេត្ត (ដោយភ្ជាប់រូបភាពជាមួយ Video Conterence ) ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាច្រើនរូបទៀត៕