Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចូលរួមរំលែក​មរណ​ទុក្ខ​យ៉ាងក្រៀមក្រំ ជាមួយ ឧកញ៉ា សៀង ណាំ និងភរិយា

20-01-2016 18:08

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសហការី បានចូលរួមរំលែកមរណទុក្ខ ជា មួយ ឧកញ៉ា សៀង ណាំ សមាជិករដ្ឋសភា ជាតំណាងរាស្រ្ដមណ្ឌលសៀមរាប និងភរិយា ដែលកំពុងមានទុក្ខយ៉ាងក្រៀម ដោយសារឧបាសក ឈុន ហាក់ ត្រូវជាឪពុក ឪពុកក្មេក បានទទួលមរណភាព។

នៅក្នុងលិខិតចូលរួមរំលែកមរណទុក្ខផ្ញើជូនឧកញ៉ា សៀង ណាំ និងភរិយា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង សហការីនៃកាកបាទក្រហមកម្ពុជា បានថ្លែងថា «ស្ថិតក្នុងសមានទុក្ខដ៏សែនសោកសង្រេងខ្សឹកខ្សួលរំជួលចិត្ត ដ៏សែនក្រៀមក្រំយ៉ាងក្រៃលែងនេះ យើងខ្ញុំសូមចូលរួមរំលែកទុក្ខ និងសម្ដែងនូវការសោក​ស្ដាយស្រណោះ​អាឡោះអាល័យ​បំផុត ជាមួយក្រុមគ្រួសារចំពោះការបាត់ បង់ ឧបាសក ឈុន ហាក់ ជាទីគោរពស្រឡាញ់ ដែលនេះគឺជាការបាត់បង់ បិតា ជីតា ជីតាទួត ប្រកបដោយព្រហ្មវិហារធម៌ មានទឹកចិត្តសន្ដោសប្រណីដ៏ថ្លៃថ្លា និងជាបុព្វការីជន​ដែលក្នុងជីវិតរបស់ឧបាសក បានធ្វើពលិកម្មជាច្រើន បូជាសព្វបែបយ៉ាង ទាំងកម្លាំងកាយចិត្ត មិនគិតពីការនឿយហត់ លំបាកលំបិន ជំនះរាល់ឧបសគ្គនានា ដើម្បីកូនៗ ចៅៗ មានអនាគតរុងរឿង»
សូមបញ្ជាក់ថា ឧបាសក ឈុន ហាក់ ត្រូវជាឪពុកបង្កើតឧកញ៉ា សៀង ណាំ បានទទួលមរណភាពនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ ម្សិលមិញនេះ ក្នុងជន្មាយុ ៩៥ឆ្នាំ ដោយសារជរាពាធ។
ខាងក្រោមនេះជាលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និងសហការី នៃកាកបាទក្រហមកម្ពុជា ផ្ញើជូនឧកញ៉ា សៀង ណាំ និងភរិយា៖