(ភ្នំពេញ)៖ ក្រុមហ៊ុន Schneider Electric ជាក្រុមហ៊ុនលំដាប់ពិភពលោកកំពូល ដែលជំនាញនៅក្នុងការគ្រប់គ្រង ថាមពល និងស្វ័យប្រវត្ដិកម្ម ហើយមានប្រតិបត្ដិការ នៅជាង១០០ប្រទេស ទូទាំងពិភពលោក ធានានូវសុវត្ថិភាពអគ្គិសនី ក្នុងគេហដ្ឋាន និងអគាររបស់លោកអ្នកយ៉ាងល្អឥតខ្ចោះ បានបើក សម្ពោធនូវផលិតផលជាច្រើនរបស់ខ្លួន នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ ដែលមានកំរិតស្ដង់ដារ អន្ដរជាតិ ហើយសមស្របទៅតាមទីផ្សាកម្ពុជា។

លោក Ang Koon San នាយកប្រតិបត្ដិនៃ Schneider Electric ប្រចាំកម្ពុជា បានថ្លែងថា Schneider Electric មានផលិតផលជាច្រើនផ្ដល់គុណប្រយោជន៍ ដល់អតិថិជនក្នុងការប្រើប្រាស់ ជាពិសេសសម្រាប់ឆ្នាំ២០១៦នេះ។

លោកបន្តថា «ក្រុមហ៊ុនយើងខ្ញុំបានផលិត និងនាំចូលនូវ ឧបករណ៍ការពារបណ្ដាញចែកចែកចុងក្រោយ Easy9 ,ឧបករណ៍ចែកចាយ និងការពារថាមពលអគ្គិសនី សម្រាប់អគារ និងឧស្សាហកម្ម Easy pact  និងផលិតផលជាច្រើនទៀត ដែលមានតួនាទីយ៉ាងសំខាន់ក្នុងដោះស្រាយ ការការពារប្រព័ន្ធសុវត្ថិភាពយ៉ាងល្អប្រណិត ជាមួយនឹង រចនាបថយ៉ាងទំនើប»

លោក ព្រឿង នាង នាយកអាជីវកម្ម Schneider Electric បានថ្លែងឲ្យដឹងថា «Easy9 ជាផលិតផលរបស់ Schneider Electric ដែលវាជាស៊េរីរបស់ Disjoncteur នៃ Schneider ដោយក្នុងនោះមាននូវ MCB ,RCCB និងRCBO ហើយចំពោះតម្លៃវិញ គឺសមរម្យបំផុត ក្នុងទីផ្សារកម្ពុជា និងមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់អតិថិជន នៅតាមគេហដ្ឋាន ព្រមទាំងអគារផងដែរ ព្រោះវាដើរតួនាទី ក្នុងការចែកចាយនូវចរន្ដល្អទ្វេដង មានសុវត្ថិភាពខ្ពស់ ដែលគោរពទៅតាមស្ដង់ដារអន្ដរជាតិ មានការពិសោធន៍ត្រឹមត្រូវល្អបំផុត»។

លោកបន្ដថា «បើសិនជាគ្រប់អង្គភាព និងស្ថាប័នទាំងអស់ ចង់មានសេវាកម្ម២៤ម៉ោង ដើម្បីបំរើសេវាកម្មរបស់អតិថិជនរបស់គាត់ ជួយការពារនូវសុវត្ថិភាពគ្រប់បែបយ៉ាង នូវក្នុងឧបករណ៍អគ្គិសនី នៅក្នុងផ្ទះ ឬអគារ របស់លោកអ្នក ពីការខូចខាត បណ្ដាលមកពីកំហុសឆ្គង នៃប្រព័ន្ធ អគ្គិសនីទាំងនោះ អាចរកជាវបានលើទីផ្សារកម្ពុជាយើង»

គួរបញ្ជាក់ថា Schneider Electric ដែលជាអ្នកជំនាញនៅក្នុងការគ្រប់គ្រង ថាមពល និងស្វ័យប្រវត្ដិកម្ម ហើយមានប្រតិបត្ដិការជាង១០០ប្រទេស ទូទាំងពិភពលោក ពិសេសនៅលើទីផ្សារ​កម្ពុជាតែម្ដង។

Schneider Electric មានផលិតផលគ្រប់ប្រភេទ ផ្នែកអេទ្បិចត្រទិក សម្រាប់ប្រើប្រាស់ក្នុងគេហដ្ឋាន អគារឧស្សាហកម្មផ្សេងៗ គ្រប់ទីកន្លែងធ្វើការ ទាំងស្ថានប័នតូច ឬធំក៏ដោយ ដែលផ្ដល់នូវគុណតម្លៃពិសេស ត្រង់សមត្ថភាពជាអតិបរមា នៃកម្រិតមានសេវានិងនិរន្ដភាព លើកកម្ពស់ ផលិតផល ធ្វើឲ្យប្រសើរទ្បើងក្នុងការប្រើប្រាស់ឧបករណ៍ កាត់បន្ថយប្រតិបត្ដិការចំណាយជាអប្បបរមា និងបង្កើនប្រសិទ្ធភាពបំរើបំរាស់ថាមពលអគ្គិសនី ដែលមានវត្ដមាននៅលើទីផ្សារកម្ពុជាតាំងពីឆ្នាំ២០០៦មកម្ល៉េះ៕

 

Posted by Sheet on Wednesday, January 20, 2016