(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News TV

១៖ ប្រធានអង្គការសហប្រជាតិ ផ្ញើសារជូនសម្តេចតេជោ ហ៊ុន សែន ចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ កងទ័ពមួកខៀវកម្ពុជា នៅប្រទេសម៉ាលី

២៖ សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបសារអគ្គលេខាអង្គការសហប្រជាជាតិ ដោយប្តេជ្ញាចិត្តបន្តចូលរួមសកម្មភាពមនុស្សធម៌ រក្សាសន្តិភាពក្នុងពិភពលោក

៣៖ ចំនួនអ្នកឆ្លង COVID-19 លើលោកកើនជាង ១០.២លាននាក់ ស្លាប់ជាង ៥០ម៉ឺននាក់ និងជាសះស្បើយជាង ៥.៥លាននាក់!

៤៖ Facebook កំពុងរងសម្ពាធកាន់តែខ្លាំងឡើង ដើម្បីឲ្យចាត់វិធានការលើសារ ដែលបង្កប់អត្ថន័យស្អប់ខ្ពើម-រើសអើង

៥៖ ថ្ងៃនេះអ្នកជំងឺកូវីដ១៩ ម្នាក់ទៀតបានជាសះស្បើយ ខណៈមានអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យ១១នាក់

៦៖ ក្រុមបង្ហោះខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើង នឹងត្រូវទទួលការសម្រេចថា អាចបន្តសកម្មភាពបានទៀតឬអត់

៧៖ ក្រសួងសុខាភិបាល កំពុងបោះជំហានទៅមុខលើការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដើម្បីប្រយុទ្ធនឹងកូវីដ១៩

៨៖ ចិនបានធ្វើតេស្តរក COVID-19 ក្នុងចំនួនលើសអាមេរិក ៣ដងឯណោះ ខណៈអ្នកឆ្លងជំងឺនៅអាមេរិកមានច្រើនជាងចិន ៣០ដង

៩៖ រាជរដ្ឋាភិបាលកម្ពុជា ពង្រឹងសមត្ថភាពក្រុមជួយសង្គ្រោះ និងបំពាក់ឧបករណ៍តម្លៃជិត ១លានដុល្លារ

១០៖ ក្នុងពេលតែ១ថ្ងៃប៉ុណ្ណោះមនុស្សជិត ២០,០០០នាក់ទៀតឆ្លង COVID-19 នៅឥណ្ឌា

១១៖ ប្រមុខការទូតកម្ពុជា នឹងចូលរួមកិច្ចប្រជុំពិសេសរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអូស្រ្ដាលី ស្ដីពីជំងឺឆ្លងកូវីដ-១៩ តាមប្រព័ន្ធវីដេអូ នៅថ្ងៃស្អែក

១២៖ សន្ទុះនៃការរាតត្បាតជំងឺ COVID-19 ក្នុងរដ្ឋតិចសាស់របស់អាមេរិក កាន់តែខ្លាំងឡើងៗ និងប្រកបដោយគ្រោះថ្នាក់

១៣៖ ទូតកម្ពុជាប្រាប់ពលរដ្ឋខ្មែរកំពុងនៅម៉ាឡេស៉ី ឲ្យត្រៀមទិញសំបុត្រយន្តហោះ ព្រោះនៅថ្ងៃទី៣ ខែកក្កដា នឹងមានជើងហោះហើរពីម៉ាឡេស៉ីមកកម្ពុជា

១៤៖ អឺរ៉ុបព្រមានរឹតត្បិតលើការវិនិយោគរបស់ចិន ប្រសិនបើមហាអំណាចនេះ មិនព្រមបើកចំហទីផ្សារឲ្យធំជាងមុន

១៥៖ សហរដ្ឋអាមេរិកកំពុងបិទបង្អួច ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 ដែលផ្ទុះឡើងខ្លាំងជាងមុនទៅទៀត

១៦៖ ក្រុមសមាជិកបក្សប្រឆាំងតៃវ៉ាន់ ចូលកាន់កាប់អគារសភា និងចោទ លោកស្រីប្រធានាធិបតី Tsai ថា «ផ្តាច់ការ»

១៧៖ អូស្ត្រាលីបំបែកកំណត់ត្រាថ្មី មានអ្នកឆ្លង COVID-19 ប្រចាំថ្ងៃច្រើនបំផុត មិនធ្លាប់មានក្នុងពេលជាងពីរខែ

១៨៖ Starbucks ផ្អាកការផ្សាយពាណិជ្ជកម្មនៅលើបណ្តាញទំនាក់ទំនងសង្គមទាំងអស់ ដើម្បីជួយបញ្ឈប់សាររើសអើង-ស្អប់ខ្ពើម

១៩៖ បុរសខ្លាំងរុស្ស៊ី៖ «ពិភពលោកគួរបញ្ឈប់ការចោទប្រកាន់គ្នា និងងាកមករួបរួមគ្នាវិញ ទើបអាចយកឈ្នះ COVID-19»

២០៖ រុស្ស៊ី៖ បក្សប្រឆាំងចោទថាការធ្វើវិសោតធនកម្មរដ្ឋធម្មនុញ្ញ មានបំណងឱ្យលោក ពូទីន កាន់អំណាចអស់មួយជីវិត

២១៖ មនុស្ស២៣នាក់ស្លាប់ ក្នុងហេតុការណ៍សាឡង់បុកគ្នា តាមដងទន្លេនៅបង់ក្លាដែស!

- ព័ត៌មាន Fresh News Plus

១៖ Facebook ខាតលុយ៧២ពាន់លានដុល្លារ ក្រោយក្រុមហ៊ុនច្រើនជាង១៦០ ផ្អាកការផ្សាយពាណិជ្ជកម្ម

២៖ ស្វែងយល់៖ ផ្នូរខ្មោចអធិរាជដ៏មានឥទ្ធិពលរបស់ចិន កាលពីជាង២ពាន់ឆ្នាំមុន, ប្រវត្តិសាស្រ្តអះអាងថាស្រីស្នំជាង១ម៉ឺននាក់ត្រូវបានកប់ទាំងរស់ដើម្បីកំដរសពអធិរាជមួយនេះ

៣៖ លីគបាល់ទាត់ប្រេស៊ីល នឹងចាប់ផ្តេីមឡេីងវិញ ចុងសប្តាហ៍នេះ ទាំងមានការប្រឆាំងនៅឡើយ

៤៖ Arsenal និង Chelsea ឡេីងទៅវគ្គ ៤ក្រុមចុងក្រោយនៃពាន FA Cup ជាមួយ Man Utd និង Man City

៥៖ Robben សម្រេចចិត្តមកលេងបាល់វិញ ក្នុងលីគកំពូលហូឡង់ ក្រោយចូលនិវត្តន៍បានតែ ១ឆ្នាំ

៦៖ ចំណេះដឹងទូទៅ៖ ប្រធានាធិបតីអាមេរិកប៉ុន្មានរូប ដែលត្រូវគេធ្វើឃាតបានសម្រេចពេលកំពុងកាន់អំណាច?

៧៖ Beyoncé នឹងបញ្ចេញអាល់ប៊ុមសរសេរផ្ទាល់ដៃ «Black Is King» នៅលើ Disney+

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com