(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្រ្តី ថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីពិនិត្យសេចក្តីព្រាងច្បាប់ចំនួន២ និងបញ្ហាផ្សេងៗទៀត។ នេះបើតាមសេចក្តីប្រកាសរបស់គណៈរដ្ឋមន្រ្តី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សេចក្តីប្រកាសរបស់គណៈរដ្ឋមន្រ្តីនៅថ្ងៃនេះ បានឱ្យដឹងថា របៀបវារៈ ដែលគណៈរដ្ឋមន្រ្តី ពិនិត្យ និងពិភាក្សា នៅថ្ងៃសុក្រនេះ មានដូចជា៖
១៖ សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ។
២៖ សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។
៣៖ បញ្ហាផ្សេងៗ មួយចំនួនទៀត៕