(ពោធិសាត់)៖ ក្រុមប្រជាពលរដ្ឋខ្មែរមូស្លីមនៅឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានសំដែងអារម្មណ៍សប្បាយរីករាយឥតឧបមា នៅគ្រាដែលលោក ស្មាន ទៀត រដ្ឋលេខាធិការធិការក្រសួងរ៉ែ និងថាមពល សហកាជាមួយសមាគមសម្ព័ន្ធនារីឥស្លាមកម្ពុជា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមកចែកជូនពលរដ្ឋខ្មែរមូស្លីមដែលរងគ្រោះសេដ្ឋកិច្ចដោយសារជម្ងឺCOVID-19 កាលពីថ្ងៃទី២៨ ខែមិថុនាម្សិលមិញនេះ។

លោក ស្មាន ទៀត ដែលជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង បានពាំនាំការសួរសុខទុក្ខពីលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង ដែលលោកទាំងទ្វេតែងតែយកចិត្តទុកដាក់គិតគូរយកចិត្តទុកដាក់ ចុះជួយបងប្អូនប្រជាពលរដ្ឋមិនឱ្យបងប្អូន មានរស់នៅលំបាកឡើយ ។

លោកស្មាន ទៀត បានបន្តថា អរគុណសន្តិភាព អរគុណសម្ដេចតេជោហ៊ុន សែន ដែលបានដឹកនាំនាវាកម្ពុជាមួយនេះ ពីបាតដៃទទេ រហូតមកដល់មានការអភិវឌ្ឍន៍រីកចំរើនគួរឱ្យកត់សំគាល់ ដែលនេះជាស្នាដៃដ៍ធំធេងគ្មានអ្វីអាចកាត់ថ្លៃបានឡើយនូវសុខសន្តិភាពដែលសម្ដេចនិងសហការីទាំង បានយកជីវិតទៅតស៊ូរំដោះប្រទេសជាតិ និងរំដោះប្រជាជនឱ្យផុតពីរបបវាលពិឃាតប៉ុល ពត ។

ទន្ទឹមនឹងសារនេះ លោកស្រី ទៀត រ៉ទូស ប្រធានសមាគមសម្ព័ន្ធនារីឥស្លាមកម្ពុជា បានសួរសយខទុក្ខបងប្អូនប្រជាពលរស្ឋផងដែរ ខណៈលោកស្រីប្ដេជ្ញាបន្តស្នើរសុំជំនួយពីបរទេស ដើម្បីមកជួយដោះទាល់បងប្អូនពលរដ្ឋយើងទៅតាមលទ្ធភាព។

លោកស្រីបានមានប្រសាសន៍ដែរថា ក្រុមការងារគណបក្សប្រជាជនកម្ពុជា មិនទយកឱ្យបងប្អូនរងទុក្ខវេទនានោះទេ ពោលគឺទីណាពលរដ្ឋមានទុក្ខលំបាក ទីនោះតែងតែមានក្រុមការងារ គណបក្សប្រជាជនកម្ពុជាតែងតែជួយជានិច្ច។

គួរជម្រាបជូនថា សកម្មភាពរបស់លោកស្មាន ទៀត និងសមាគមសម្ព័ន្ធនារីឥស្លាមកម្ពុជា ទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ និងតាមបណ្ដាខេត្ត-ក្រុងដទៃទៀត ខណៈលោកស្មាន ទៀត ជាមន្ត្រីល្អម្នាក់ដែលតែងតែជូយដល់ប្រជាពលរដ្ឋគ្រប់រូប ខណៈសមាគមសម្ព័ន្ធនារីឥស្លាមកម្ពុជាវិញ តែងតែជួយផ្ដល់អំណោយដល់ពលរដ្ឋខ្មែរឥស្លាម គ្រប់ទិសទីនៅក្នុងប្រទេសកម្ពុជាយើង៕