(បន្ទាយមានជ័យ)៖ អាជ្ញាធរក្រុងប៉ោយប៉ែត ដឹកនាំដោយលោក គាត ហ៊ុល ជាអភិបាលក្រុង បានដឹកនាំមន្ត្រីរដ្ឋបាល អាជ្ញាធរមូលដ្ឋាន បានប្រារព្ធពិធីអបអរសាទរទិវាអប់រំផ្សព្វផ្សាយ អនាម័យបរិស្ថាន ក្រុងប៉ោយប៉ែត ដោយបានបែងចែកជាពីក្រុម សង្កាត់ផ្សារកណ្ដាល និងសង្កាត់ប៉ោយប៉ែត ដើររើសសំរាមព្រមទាំងនាំយករថយន្តដឹកទឹកបាញ់លាងសម្អាត តាមបណ្ដោយផ្លូវជាតិលេខ៥។

ពិធីអប់រំផ្សព្វផ្សាយអនាម័យបរិស្ថាន មានការចូលរួមពីសំណាក់លោក សាន ស៊ានហូ ប្រធានក្រុមប្រឹក្សាក្រុង, លោក អ៊ុយ ច័ន្ទរិទ្ធ សមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែត និងជាប្រធានយុវជនក្រុង, លោក ញឹម ភឿង នាយករដ្ឋក្រុង, លោកខាត់ ធា នាយក រងរដ្ឋបាលក្រុងប៉ោយប៉ែត, លោក ម៉ក់ រតនា អនុប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈក្រុង, លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត, លោក ស្រិល អិន ចៅសង្កាត់ផ្សារកណ្ដាល, លោក ប៊ុនសុវុទ្ធា ប្រធានក្រុមអភិវឌ្ឍន៍សង្កាត់ប៉ោយប៉ែត នាថ្ងៃទី២៨ ខែមិថុនា ម្សិលមិញ។

នៅក្នុងឱកាសនោះផងដែរ លោក គាត ហ៊ុល បានជួបសំណេះសំណាលជាមួយសមាជិ សមាជិកា ក្នុងអង្គពិធីការរៀបចំអនាម័យបរិស្ថាន សម្អាតជាប្រចាំនេះកន្លងមក ក្រុងប៉ោយប៉ែតទទួលបានផ្កា (រំដួល២ទង) ក្នុងការប្រកួតប្រជែង ទីក្រុងស្អាត ហើយនៅក្នុងឆ្នាំ២០២១ ខាងមុខនេះ រដ្ឋបាលក្រុងប៉ោយប៉ែត និងខិតខំប្រឹងប្រែងធ្វើយ៉ាងណាយកឱ្យបាននៅផ្ការំដួល៣ទង ប្រចាំក្រុងប៉ោយប៉ែត ផ្នែកទីក្រុងដែលស្អាត មានអនាម័យនិងបរិស្ថានល្អ ក្នុងក្រុងប៉ោយប៉ែត៕