(ព្យុងយ៉ាង)៖ អ្នកវិទ្យាសាស្ត្រកូរ៉េខាងជើង បានប្រកាសថា ខ្លួនទទួលបានជោគជ័យក្នុងការផលិតស្រា ដែលគ្មានសារធាតុបង្កឲ្យឈឺក្បាល ឬវិលមុខ ដំបូងគេបំផុតលើពិភពលោក និងបានបន្ថែមទៀតថា អ្នកបរិភោគស្រា ភាគច្រើនចូលចិត្តស្រាប្រភេទនេះ ព្រោះមានមានលក្ខណៈស្រាលទន់ភ្លន់ និងប្រសើរជាងមុន នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន The Independent ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ។

អ្នកជំនាញផ្នែកនេះបានបញ្ជាក់ថា ស្រានេះត្រូវបានចម្រាញ់ ចេញពីមើមយិនស៊ិន ដោយត្រូវបានមន្ត្រី​រដ្ឋាភិបាល ព្យុងយ៉ាងធ្លាប់ប្រកាសថាជា «ស្រាដើម្បីជីវិត» ព្រមទាំង​អះអាងថា អាចព្យាបាលជំងឺ SARS និងជំងឺអេដស៍បានថែមទៀតផង។

ប្រភពដដែលបានប្រកាសថា ដំណើរការនៃការផលិតស្រានេះ ទទួលបានជោគជ័យហើយ បន្ទាប់ពីការចំណាយពេលស្រាវជ្រាវ អស់ជាច្រើនឆ្នាំ ហើយទីបំផុតបានរកឃើញរូបមន្តថ្មី ដែលអាចផលិតស្រាគ្មានជាតិល្វីង និង​គ្មានសារធាតុ ធ្វើឲ្យឈឺក្បាលវិលមុខ៕