(ភ្នំពេញ)៖ លោក លន់ មុនីរតនា រដ្ឋលេខាធិការតំណាងលោក ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២០ បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចូលរួមគោរពវិញ្ញណក្ខន្ធ នាយឧត្តមសេនីយ៍ ចក់ ឡេង ដែលបានទទួលមរណភាព កាលពីយប់រំលងអាធ្រាត្រថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ក្នុងជន្មាយុ៧២ឆ្នាំ ដោយជរាពាធ នៅសង្កាត់ចតុមុខ រាជធានីភ្នំពេញ។

នៅក្នុងឱកាសដ៏ក្តុកក្តួលនោះ លោក លន់ មុនីរតនា បានចូលរួមរំលែកទុក្ខជាមួយលោកស្រី ខៀវ ហុង ចំពោះការបាត់បង់នូវឧត្តមស្វាមីជាទីស្រឡាញ់ និងបានឧទ្ទិសបួងសួងឲ្យដួងវិញ្ញាណក្ខន្ធរបស់ នាយឧត្តមសេនីយ៍ ចក់ ឡេង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ពិធីបុណ្យសព បានរៀបចំធ្វើឡើងតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានលេខ៤៦ ផ្លូវលេខ ២៤០ ក្រុមទី២៨ ភូមិទី៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ៕