(ប៉ាគីស្ថាន)៖ ក្រុមខ្មាន់កាំភ្លើង មានគ្នាប្រមាណ ៣នាក់ បានសម្រុកចូលទៅក្នុងសកលវិទ្យាល័យ​មួយ​ក្នុង​តំបន់ Charsada ភាគខាងជើងប្រទេសប៉ាគីស្ថាន ព្រមទាំងបានបើកការវាយប្រហារ នៅព្រឹកថ្ងៃពុធនេះ ប៉ុន្តែ​ពុំ​មាន​សេចក្ដីរាយការណ៍ពីព័ត៌មាន លម្អិតនោះទេ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters ចេញផ្សាយ​មុននេះបន្ដិច។

ទូរទស្សន៍ក្នុងស្រុកបានរាយការណ៍ថា ខ្មាន់កាំភ្លើង បានសម្រុកចូល និងបានបាញ់រះ ទៅលើនិស្សិត និងលោកគ្រូបង្រៀននៃ សកលវិទ្យា Bacha Khan University ស្ថិតនៅក្នុងខេត្ត Khyber Pakhtunkhwa ប៉ុន្តែ​មិនទាន់មានរបាយការណ៍ពីអ្នកស្លាប់ និងរបួសនោះទេ។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុន ក្រុមឧទ្ទាមតាលីបង់ បានសម្រុកចូល និងបើកការវាយប្រហារទៅលើ​សាលា​រៀន​មួយកន្លែងក្នុងទីក្រុង Peshawar ដោយបានសម្លាប់មនុស្ស ១៣៤នាក់៕