(កណ្ដាល)៖ លោក ង៉ោ សុវណ្ណ តំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០នេះ បានចុះសួរទុក្ខ និងចែកអំណោយដល់ខ្មែរឥស្លាមចំនួន ២៥៣គ្រួសារ នៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខណៈកាយវិការមនុស្សធម៌នេះ ទទួលបានការសាទរយ៉ាងអនេក ពីសំណាក់ប្រជាពលរដ្ឋខ្មែរមូស្លីម។

លោក ង៉ោ សុវណ្ណ បានអរគុណសន្តិភាព អរគុណសម្ដេចតេជោ ដែលបាននាំមកនូវសន្តិភាព ការអភិវឌ្ឍ និងបានលើកឡើងពីគុណូបក្ការៈ ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានកសាងប្រទេសជាតិ ពីបាតដៃទទេរហូតទទួលបានផ្លែផ្កា មកដល់សព្វថ្ងៃនេះ។

លោក ង៉ោ សុវណ្ណ បានផ្ដាំផ្ញើពលរដ្ឋខ្មែរមូស្លីមទាំងអស់ ឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺ COVID-19 ប៉ុន្តែពលរដ្ឋគួរគប្បីអនុវត្តន៍វិធានការតាមការណែនាំ របស់ក្រសួងសុខាភិបាលឱ្យបានល្អ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺ COVID-19 នេះ។

គួរជម្រាបជូនថា លោក ង៉ោ សុវណ្ណ ត្រូវបានពលរដ្ឋខ្មែរមូស្លីម នៅខេត្តកណ្ដាល កោតសរសើរមិនដាច់ពីមាត់នូវស្នាដៃ និងកាយវការមនុស្សធម៌ ដែលលោកតែងតែចុះសួរសុខទុក្ខ និងផ្ដល់អំណោយដោយមិនគិត ពីការនឿយហត់ឡើយ៕