(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២០ សប្តាហ៍នេះ ក៏មិនខុសពីថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News តែងលើកយកនូវព័ត៌មានសំខាន់ៗចំនួន១០ សុទ្ធសឹងតែរឿងគួរឱ្យចាប់អារម្មណ៍ ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។

ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ ក្រសួងសុខាភិបាលរកឃើញអ្នកកើតជំងឺកូវីដ១៩ ពីរនាក់ថ្មីទៀត ជាករណីនាំចូលពីម៉ាឡេស៊ី (ចុចអាន)

២៖ ប្រមុខការទូត៖ កម្ពុជារក្សាភាពអព្យាក្រឹតលើបញ្ហាជម្លោះសមុទ្រចិនខាងត្បូង (ចុចអាន)

៣៖ សម្តេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជន មិនមែនមានតែបេក្ខជន «ហ៊ុន ម៉ាណែត» មួយទេ ប៉ុន្តែក្នុងឋានៈជាឪពុកខ្ញុំគាំទ្រកូនខ្ញុំ និងអប់រំឱ្យមានសមត្ថភាព (ចុចអាន)

៤៖ ACU នាំខ្លួនឧកញ៉ា សង ថន មកសាកសួរ ករណីពុករលួយរឿងដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង (ចុចអាន)

៥៖ អ្នកនាំពាក្យការពារជាតិ៖ កងកម្លាំងរក្សាសន្តិភាពកម្ពុជា ដែលបានឆ្លងជំងឺកូវីដ១៩ នៅប្រទេសម៉ាលី បានជាសះស្បើយអស់ហើយ (ចុចអាន)

៦៖ សម្តេចតេជោ ហ៊ុន សែន៖ វិស័យឯកជនអាស៊ាន មិនត្រូវពឹងផ្អែកទាំងស្រុងលើរដ្ឋាភិបាលទេ ត្រូវគិតគូរពីលទ្ធភាព ចូលរួមកាត់បន្ថយផលប៉ះពាល់បណ្ដាលមកពីកូវីដ១៩ (ចុចអាន)

៧៖ កម្ពុជាគាំទ្រពេញទំហឹងចំពោះការដាក់បញ្ចូល ប្រទេសទីម័រឡេស្តេ ជាសមាជិកពេញសិទ្ធិរបស់អាស៊ាន (ចុចអាន)

៨៖ សមត្ថកិច្ចចាប់ខ្លួន លោក រស់ សុឃិត តាមដីកាតុលាការ ពីបទញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរ (ចុចអាន)

៩៖ សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលបោះទុន១០០លានដុល្លារទៅទីជនបទ ដែលអាចផ្តល់ការងារជូនប្រជាពលរដ្ឋ (ចុចអាន)

១០៖ ប្រមុខរាជរដ្ឋាភិបាល អំពាវនាវធនាគារជាតិ និងគ្រឹះស្ថានហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញ សម្រាប់គ្រឹះស្ថានសិក្សាឯកជន (ចុចអាន)