(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ បានអំពាវនាវដល់តំណាងរាស្រ្ត និងមន្រ្តីចំណុំរដ្ឋសភានានា ចូលរួមបរិច្ចាគឈាម នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ ខាងមុខនេះ។

កម្មវិធីនេះ រៀបចំដោយមានកិច្ចសហការរវាងរដ្ឋសភា និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលនឹងធ្វើឡើង នៅម៉ោង៨៖៣០នាទីព្រឹក នៅសាលសន្និសីទទី២ នៃវិមានរដ្ឋសភា៕