​​(ភ្នំពេញ)៖ ក្រុមហ៊ុន​​ ​ជីប ម៉ុង លែន បាន​​ជ្រើស​យក​​តារា​​ចម្រៀង​​ដ៏​​ល្បី​​ល្បាញ​ជួរ​មុខ​​​​របស់​ប្រទេស​កម្ពុជា​​ គឺ​​​​​អ្នក​​នាង​ ឱក សុគន្ធកញ្ញា ជា​​​​ទូត​​សុឆន្ទៈ ដំបូង​​បង្អស់​​របស់​​ក្រុមហ៊ុន​។

លោកឧកញ៉ា​ លាង ហួង (ហេនរី) អគ្គនាយកក្រុមហ៊ុន​​ ជីប ម៉ុង លែន មាន​ប្រសាសន៍​ថា «ការ​ជ្រើស​​​យក​​​​អ្នកនាង​ ឱក សុគន្ធកញ្ញា ជា​ទូត​​សុឆន្ទៈ ទី​​មួយ​ ​​មិន​ធ្លាប់​មាន​សម្រាប់​ ​​ក្រុមហ៊ុន​ ជីប ម៉ុង លែន គឺ​ដោយសារ​​​​​អ្នក​​នាង​​ ឱក សុគន្ធ​កញ្ញា មាន​​បំណង​​​ប្រាថ្នា​ចង់​ឲ្យ​​គ្រួសារ​របស់​​អ្នក​នាង​ទទួល​បាន​ភាព​កក់ក្ដៅ ​​​ដូចគ្នា​​​នឹង​​​​ទស្សន​វិស័យ​​​របស់​​ក្រុមហ៊ុន ជីប ម៉ុង លែន ដែលសាងសង់​​លំនៅឋាន​​ដ៏​​​កក់​ក្ដៅជូន​អតិថិជន​​​របស់​​ខ្លួន»។

អ្នក​នាង​​ ឱក សុគន្ធកញ្ញា ​​មាន​​​ប្រសាសន៍​ថា៖ «នៅ​​ពេលនេះ​ នាងខ្ញុំ​​កំពុង​​មាន​​គ្រួសារ​​មួយ​ដ៏កក់​ក្តៅ​ តែក៏ត្រូវការលំនៅឋាន និង​សហគមន៍រស់នៅ​ដ៏​កក់​ក្ដៅ​​​ផង​ដែរ។លំនៅឋាន​ របស់​​ក្រុមហ៊ុន​ ជីប ម៉ុង លែន​​ ជា​​ពិសេស​​​នៅ​គម្រោ​ង​​​ ​ហ្រ្គេន​​​ភ្នំពេញ​​ស៊ីធី​ គឺ​​ជា​​ជម្រើស​ដ៏​​​ស័ក្តិសម​​​បំផុត​​​សម្រាប់​​​នាង​​ខ្ញុំ​ និង​គ្រួសារ​​នាង​ខ្ញុំ​​»

តារា​ចម្រៀង​រូប​នេះ​​បន្ថែម​​ទៀត​ថា «នាង​​ខ្ញុំ​​​ពិត​ជា​មាន​​សេចក្ដី​​​សោមនស្ស​រីក​រាយខ្លាំង​ណាស់​​ ដែល​​​ត្រូវ​បាន​​ក្រុមហ៊ុន​ ជីប ម៉ុង លែន ដែល​ជា​ក្រុមហ៊ុន​​រចនា​លំនៅឋាន​ដ៏​​ស្រស់​ស្អាត​ និង​សាងសង់​លំនៅឋាន​មាន​គុណភាព​ខ្ពស់​ ជ្រើស​រើស​នាង​ខ្ញុំ​ជាទូត​​សុឆន្ទៈ​​របស់​​ក្រុមហ៊ុន​»

សន្និសីទព័ត៌មាន និង​ពិធី​​​ចុះ​​កុង​ត្រា​​ជា​ទូត​សុច្ឆន្ទៈ រវាង​ក្រុមហ៊ុន ជីប ម៉ុង លែន និង​អ្នក​នាង​​ ឱក សុគន្ធកញ្ញា បាន​ធ្វើ​ឡើង​​នៅ​​​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០២០ ក្នុង​​មណ្ឌល​ផ្សារ​ទំនើប​ ណូរ៉ូ ​ម៉ល៕