(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News TV

១៖ កម្ពុជាអំពាវនាវឱ្យចាត់ទុកវ៉ាក់សាំងប្រឆាំងកូវីដជាទំនិញរួមសម្រាប់សកលលោក ដែលប្រជាជនគ្រប់រូបអាចទទួលបាន ពេលវ៉ាក់សាំងចេញជារូបរាង

២៖ ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ១០លាននាក់ ស្លាប់ជិត ៥០ម៉ឺននាក់ និងជាសះស្បើយជាង ៥លាននាក់!

៣៖ កម្ពុជាគាំទ្រពេញទំហឹងចំពោះការដាក់បញ្ចូល ប្រទេសទីម័រឡេស្តេ ជាសមាជិកពេញសិទ្ធិរបស់អាស៊ាន

៤៖ ប្រធាន WHO អះអាងថា យ៉ាងហោចណាស់ក៏រាប់ខែរហូតឆ្នាំទៀតដែរ ទើបយើងអាចមានវ៉ាក់សាំង COVID-19

៥៖ សម្តេចតេជោ ហ៊ុន សែន ចែករំលែកទស្សនៈ៦ចំណុច ដល់មេដឹកនាំអាស៊ាន ដើម្បីលើកកម្ពស់តួនាទីស្ត្រីក្នុងយុគសម័យឌីជីថល

៦៖ ចំនួនអ្នកឆ្លង COVID-19 នៅអាមេរិក អាចមានរហូតដល់ «២៤លាននាក់» ដែលលើសចំនួនបច្ចុប្បន្ន ១០ដង!

៧៖ សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យអាណាព្យបាលបន្តយកចិត្តទុកដាក់ថែទាំ និងអប់រំកូនចៅឲ្យបានល្អ ចៀសពីគ្រឿងញៀន ជំងឺកូវីដ១៩ និងបញ្ហាអវិជ្ជមានផ្សេងៗក្នុងសង្គម

៨៖ មេចលនាប្រឆាំងចិននៅហុងកុងអះអាងថា លោកនឹងក្លាយជាគោលដៅ នៃច្បាប់សន្តិសុខជាតិថ្មីរបស់ចិន

៩៖ រដ្ឋមន្រ្តីសុខាភិបាល អំពាវនាវឲ្យពលរដ្ឋបន្តអនុវត្តន៍វិធានការការពារវីរុសកូវីដ-១៩ ខណៈជំងឺនេះបានកើនដល់ជិត១០លាននាក់ នៅទូទាំងពិភពលោក

១០៖ ប្រធានាធិបតីប្រេស៊ីលអះអាងថា លោកបានធ្វើតេស្តរក COVID-19 ដល់ទៅពីរដង និងចេញលទ្ធផល «អវិជ្ជមាន»

១១៖ អ្នកនាំពាក្យការពារជាតិ៖ កងកម្លាំងរក្សាសន្តិភាពកម្ពុជា ដែលបានឆ្លងជំងឺកូវីដ១៩ នៅប្រទេសម៉ាលី បានជាសះស្បើយអស់ហើយ

១២៖ អង់គ្លេសរកឃើញថា «ជំងឺ COVID-19 អាចបំផ្លាញខួរក្បាល និងធ្វើឲ្យមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ»

១៣៖ ក្រសួងការងារ ជូនដំណឹងពីការបន្តបើកប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិត ជាង៧ពាន់នាក់ដែលត្រូវព្យួរការងារ

១៤៖ ឥណ្ឌាប្រឹងប្រែងយ៉ាងត្រដាបត្រដួស ដើម្បីទប់ស្កាត់ជំងឺ COVID-19 ប៉ុន្តែករណីឆ្លងនៅតែកើនឡើងយ៉ាងគំហុក

១៥៖ ក្រសួងសុខាភិបាល នឹងសាកល្បងបំពាក់ម៉ាស៊ីនធ្វើតេស្ដរកមេរោគកូវីដ១៩ នៅខេត្ដសៀមរាប ដើមខែកក្កដា

១៦៖ ព្រឹទ្ធសភាអាមេរិកអនុម័តសេចក្តីព្រាងច្បាប់មួយ ដែលមានគោលដៅដាក់ទណ្ឌកម្មចិន ជុំវិញការអនុម័តច្បាប់លើហុងកុង

១៧៖ ៥ខែឆ្នាំ២០២០ អ្នកជាសះស្បើយពីគ្រឿងញៀនជាង២ពាន់នាក់ និងកំពុងស្នាក់នៅបន្តព្យាបាលជិត៤ពាន់នាក់

១៨៖ ទីបំផុតតុលាការកំពូលអាមេរិក អនុញ្ញាតឲ្យរដ្ឋបាលលោក ត្រាំ និរទេសជនសុំសិទ្ធិជ្រកកោណ ដោយមិនបាច់ត្រូវឆ្លងចៅក្រមសហព័ន្ធ

១៩៖ រយៈពេល៦ខែ ដើមឆ្នាំ២០២០ មានមនុស្សជាង៨០០នាក់ ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍

២០៖ ឥណ្ឌាចោទចិនថាដាក់ពង្រាយកងទ័ព និងសព្វាវុធយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅតំបន់មានជម្លោះព្រំដែន

២១៖ កាកបាទក្រហមកម្ពុជា ប្រគល់អំណោយអាវពោង ចំនួន ១០,០០០អាវ ជូនកងទ័ពជើងគោក សម្រាប់ប្រតិបត្តិការក្នុងពេលគ្រោះទឹកជំនន់ *

២២៖ អាកាសចរណ៍អាមេរិក Delta បើកជើងហោះហើរឡើងវិញរវាងសហរដ្ឋអាមេរិកនិងចិន ក្រោយផ្អាកកាលពីខែកុម្ភៈ ព្រោះតែ COVID-19

២៣៖ ពលរដ្ឋខ្មែរនៅម៉ាឡេស៉ី ១៥៨នាក់ទៀត បានធ្វើមាតុភូមិនិវត្តន៍មកវិញហើយ

២៤៖ ថៃសម្រេចអនុញ្ញាតឲ្យប្រភេទអ្នកដំណើរមួយចំនួន អាចចូលមកកាន់ប្រទេសខ្លួនបាន ចាប់ពីថ្ងៃទី១ ខែកក្កដា ខាងមុខនេះ

២៥៖ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងរួមគ្នាជម្រុញឲ្យ កូរ៉េខាងជើងបោះបង់នុយក្លេអ៊ែរ ទៅតាមអ្វីដែលខ្លួនបានសន្យា

២៦៖ អាហ្វ្រិកខាងត្បូងច្នៃទូរកុងតឺនឺ ដើម្បីតម្កល់សាកសពអ្នកជំងឺ COVID-19 ដែលកំពុងមានចំនួនកើនឡើង

២៧៖ រដ្ឋកាលីហ្វ័រញ៉ាកំពុងព្រួយបារម្ភកាន់តែខ្លាំង អំពីការផ្ទុះករណីឆ្លង COVID-19 យ៉ាងគំហុក!

២៨៖ អាកាសចរណ៍ដួលរលំ Virgin Australia ត្រូវលក់ឲ្យក្រុមហ៊ុនអាមេរិក Bain Capital

- ព័ត៌មាន Fresh News Plus

១៖ Apple ត្រៀមបិទហាងបន្ថែមទៀតក្នុងរដ្ឋតិចសាស់ ចំពោះមុខការផ្ទុះ COVID-19 ធ្ងន់ធ្ងរជាងមុន

២៖ Justin Bieber ប្តឹងអ្នកលេង Twitter ២នាក់ ពីបទ «បរិហាកេរ្តិ៍» និងទាមទារសំណងជំងឺចិត្ត ២០លានដុល្លារ

៣៖ Liverpool នឹងទទួលបានទឺកប្រាក់ ១៨២លានដុល្លារ សម្រាប់ឈ្នះជើងឯក Premier League រដូវកាលនេះ

៤៖ ហង្សក្រហម Liverpool ក្លាយជាជើងឯក Premier League ឆ្នាំនេះ ក្រោយពេល Man City លេងចាញ់ Chelsea

៥៖ ព្រឹត្តិការណ៍រត់ម៉ារ៉ាតុង Berlin Marathon ឆ្នាំ២០២០ ត្រូវលុបចោលវិញ

៦៖ កាតា បញ្ជាក់ថា មានកម្មករម្នាក់ដំបូង ធ្វើការនៅទីតាំងសំណង់អគារ សម្រាប់ព្រឹត្តិការណ៍ World Cup បានស្លាប់ ដោយសារ COVID-19

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com