(ភ្នំពេញ)៖ ដោយសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់មធ្យោបាយដឹកជញ្ជូនភាគច្រើន នៅមានការធ្វេសប្រហែសក្នុងការការពារខ្លួនតាមវិធានការ របស់ក្រសួងសុខាភិបាល ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីណែនាំបន្ថែម ស្តីពីវិធានការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ រលកទី២ ចំនួន៦ចំណុច ដល់ការដឹកជញ្ជូនអ្នកដំណើរ តាមរថយន្តក្នុងប្រទេសកម្ពុជា។

នៅក្នុងសេចក្តីណែនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែល Fresh News ទទួលបាននៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ បានឱ្យដឹងទៀតថា ក្រសួងសាធារណការសូម ណែនាំដល់ម្ចាស់ក្រុមហ៊ុន ម្ចាស់យានយន្តធ្វើអាជីវកម្មដឹកអ្នកដំណើរអ្នកបើកបររថយន្ត នឹងអ្នកបំរើភ្ញៀវលើរថយន្តដឹកនាំអ្នកដំណើរទាំងអស់ សូមបន្តយកចិត្តទុកដាក់អនុវត្តន៍វិធានការ ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ រលកទី២ ឱ្យមានប្រសិទ្ធភាពខ្ពស់៕

ខាងក្រោមនេះជាសេចក្តីណែនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖