Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរគ្រឿងញៀន នឹងដុតបំផ្លាញគ្រឿងញៀនជិត៥០០គីឡូក្រាម ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃស្អែក

25-06-2020 17:16

(ភ្នំពេញ)៖ តាមការគ្រោងទុក អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងដុតបំផ្លាញគ្រឿងញៀនជិត៥០០គីឡូក្រាម ក្នុងឱកាសប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ស្អែកនេះ។

ពិធីនេះនឹងធ្វើឡើងនៅសាលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមវត្តមានឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន និងថ្នាក់ដឹកនាំមកពីបណ្តារាជធានី-ខេត្តមួយចំនួនផងដែរ។

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគឿងញៀន តែងតែរៀបចំការដុតបំផ្លាញគ្រឿងញៀន ដែលរឹបអូសបានពីឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ៕