(ពោធិសាត់​)៖​ មន្រ្តីចរាចរណ៍បានថ្លែងឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៌ទាំងកណ្តាលអាធ្រាតមួយ បានកើតឡើង​នៅតាមបណ្តោយផ្លូវជាតិលេ៥​ ដែលនៅសល់ចម្ងាយប្រមាណជា៨គីឡូម៉ែត្រ​ទៀត ដល់ផ្សារក្រគរ ដែលគិតទិសដៅពីភ្នំពេញទៅពោធិ៍សាត់ ​រវាងរថយន្តក្រុង បុកគ្នាជាមួយឡានដឹកអង្ករ។

ករណីគ្រោះថ្នាក់ចរាចរណ៌នេះគឺបណ្តាលឲ្យស្លាប់ចំនួន១នាក់ និងអ្នករងរបួស៨នាក់ (ស្រី៥នាក់ និងប្រុស៣នាក់) ​នេះជាព័ត៌មានបឋមតែប៉ុណ្ណោះ៕