(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រគល់ធុងសំរាមចំនួន៣១៥ធុង ជូនដល់សាលាខណ្ឌដង្កោ រាជធានីភ្នំពេញ។

នាយកទំនាក់ទំនងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បណ្ឌិត អ៊ឹម សុធារិទ្ធ មានប្រសាសន៍ថា «ការឧបត្ថម្ភធុងសំរាមរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជូនសាលាខណ្ឌដង្កោ គឺដើម្បីចូលរួមលើកកម្ពស់អនាម័យបរិស្ថានក្នុងសហគមន៍។ យើងសង្ឃឹមថា ធុងសំរាមទាំងអស់នេះនឹងប្រែក្លាយបរិស្ថានក្នុងសហគមន៍របស់យើងទាំងអស់គ្នា ឲ្យកាន់តែមានសណ្តាប់ធ្នាប់ និងស្រស់ស្អាតជានិច្ច»។

ក្នុងឆ្នាំ២០១៧ និង២០១៨ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានឧបត្ថម្ភធុងសំរាមសរុប២,៤៥០ធុង ក្នុងនោះធុងសំរាម១,២៥០ធុងជូនរាជធានីភ្នំពេញ ធុងសំរាម១,០០០ធុងជូនខេត្តសៀមរាប និងធុងសំរាម២០០ធុងទៀតជូនខេត្តកំពត។

សម្រាប់ធុងសំរាម៣១៥ធុង ដែលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភក្នុងថ្ងៃនេះ សាលាខណ្ឌដង្កោនឹងដាក់ពង្រាយនៅតាមវត្តអារាម សាលាសង្កាត់ ប៉ុស្តិ៍អធិការដ្ឋាននគរបាល បញ្ជាការដ្ឋានកងរាជអាវុធហត្ថ សាខាពន្ធដារ ការិយាល័យគយ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ របស់ខណ្ឌដង្កោ៕