(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ មានដូចខាងក្រោម៖

១៖ ក្រសួងសុខាភិបាលរកឃើញអ្នកកើតជំងឺកូវីដ១៩ម្នាក់ថ្មីទៀត ជាការនាំចូលពីសហរដ្ឋអាមេរិក

២៖ ក្រសួងសុខាភិបាល៖ អ្នកដំណើរមកពីក្រៅប្រទេសជាង១ម៉ឺននាក់ បានធ្វើតេស្ដរកកូវីដ១៩ គិតចាប់ពីអនុញ្ញាតឱ្យជនបរទេសទាំង៦ប្រទេស អាចចូលមកកម្ពុជាវិញ

៣៖ ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៩លាននាក់ ស្លាប់ជាង ៤៧ម៉ឺននាក់ និងជាសះស្បើយជិត ៥លាននាក់!

៤៖ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ក្រោមមូលបទ «ភាពស្អិតរមួត និងការឆ្លើយតប» តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៦មិថុនា

៥៖ ទីបំផុតប្រធានាធិបតីសិង្ហបុរី សម្រេចរំលាយសភា និងរៀបចំការបោះឆ្នោតសកលមុនអាណត្តិ តបតតាមការចង់បានរបស់លោក លី សៀនឡុង

៦៖ អ្នកនាំពាក្យ៖ ក្រសួងការបរទេសគាំទ្រជំហរក្រសួងមហាផ្ទៃ ក្នុងការឆ្លើយតបនឹងករណីបាត់ខ្លួន សកម្មជនអាវក្រហមថៃ

៧៖ អត្រាឆ្លង COVID-19 យ៉ាងគំហុកនៅរដ្ឋតិចសាស់ «ពិតជាមិនអាចទទួលយកបាន» ខណៈការបិទទ្វាររដ្ឋម្តងទៀត នឹងក្លាយជាជម្រើសចុងក្រោយ

៨៖ ក្រសួងការបរទេសជំរុញអាជ្ញាធរខេត្តកណ្តាល យកចិត្តទុកដាក់ដោះស្រាយបញ្ហា វៀតណាមបោះតង់នៅព្រំដែន ខណៈក្រសួងស្នើវៀតណាមរើតង់ឲ្យបានឆាប់បំផុត

៩៖ លោក ចូ បៃដិន ស្នើសុំ Facebook និង Twitter លុបសារបង្ហោះដោយលោក ដូណាល់ ត្រាំ ប៉ុន្តែបណ្តាញសង្គមទាំងពីរនេះបដិសេធ

១០៖ អភិបាលខេត្តស្ទឹងត្រែង បង្ហាញពីសមិទ្ធផល និងវឌ្ឍនភាពរបស់រដ្ឋបាលខេត្ត តាមរយៈសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

១១៖ ទីបំផុតចិន និងឥណ្ឌា «ព្រមដកទ័ពចេញពីតំបន់ជម្លោះ» ដើម្បីកុំឲ្យផ្ទុះការប្រយុទ្ធគ្នាទៀត

១២៖ អភិបាលខេត្តស្ទឹងត្រែង៖ ច្រកទ្វារអន្ដរជាតិត្រពាំងក្រៀល មិនទាន់បើកដំណើរការឡើងវិញទេ ខណៈការចរាចរណ៍ទំនិញមានបន្ដិបបន្ទួចប៉ុណ្ណោះ

១៣៖ សមាជិកក្រុមយុទ្ធនាការបោះឆ្នោតលោក ដូណាល់ ត្រាំ ឆ្លងជំងឺ COVID-19 កំឡុងការជួបជុំនៅរដ្ឋ Oklahom

១៤៖ ក្រសួងធនធានទឹក៖ ពីថ្ងៃទី២៤-៣០ ខែមិថុនា ភ្ញៀងនឹងបន្តធ្លាក់ពីខ្សោយទៅច្រើន សូមប្រុងប្រយ័ត្នចំពោះ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ !

១៥៖ អឺរ៉ុបព្រមានចិនពីការអនុម័តច្បាប់ថ្មីលើហុងកុង ខណៈចិនតបវិញថា «វាជាកិច្ចការផ្ទៃក្នុងចិន»

១៦៖ ស្នងការនគរបាលរាជធានីភ្នំពេញ ព្រមានថា យានយន្តដែលពាក់ផ្លាកលេខ ន.ប មិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ ត្រូវតែដោះចេញជាបន្ទាន់ បើមិនដូច្នេះទេនឹងត្រូវមានវិធានការណ៍តាមច្បាប់

១៧៖ លោកត្រាំ ចោទលោក អូបាម៉ា ថា «ក្បត់ជាតិ» និងសមតែទទួលទោសប្រហារជីវិត!

១៨៖ គ្រំចំពុះទា អាចច្នៃជាម្ហូបមានតម្លៃថ្លៃ និងប្រមូលបានទិន្នផលជាង ១ម៉ឺនតោន ក្នុង១ឆ្នាំ របស់សហគមន៍ពាមក្រសោប

១៩៖ អារ៉ាប៊ីសាអូឌីត នឹងរៀបចំពិធីបុណ្យហាជ្ជី ក្រោម «ការរឹតត្បិតបំផុត» ដោយសារបារម្ភពីការឆ្លង COVID-19

២០៖ លោក នេត្រ ភក្ត្រា៖ រហូតមកទល់នឹងឆ្នាំ២០២០នេះ កម្ពុជាបានលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្តបានថវិកា ១១,៦ លានដុល្លារ

២១៖ លោក ពូទីន ថាអាចនឹងចូលរួមប្រជែងយកតំណែងប្រធានាធិបតីរុស្ស៊ី ជាថ្មីម្ដងទៀត

២២៖ ចិនរកឃើញករណីឆ្លង COVID-19 សរុប ២២ករណី (១៣ករណីនៅប៉េកាំង) នៅក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

២៣៖ ទីប្រឹក្សាសេតវិមានអាមេរិក៖ «កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន ផុតរលត់បាត់ទៅហើយ»

២៤៖ មិនខ្វល់ពី COVID-19! ប្រជាជនប្រេស៊ីលសម្រុកទៅកម្សាន្ត នៅឆ្នេរសមុទ្រទីក្រុងរីយ៉ូ, អភិបាលទីក្រុងនេះ ចង់លាលែងពីតំណែង

២៥៖ ព្រោះតែចរិតនយោបាយ និងភាពយឺតយ៉ាវ ទើបធ្វើឲ្យអាមេរិកខ្លួនឯង រងគ្រោះធ្ងន់បំផុត ដោយសារ COVID-19, នេះបើតាម Politico

២៦៖ បទវិភាគអន្តរជាតិ៖ ជម្លោះអាមេរិក និងចិន មានគ្រោះថ្នាក់ជាងសង្រ្គាម ត្រជាក់ សូវៀត-អាមេរិក ទៅទៀត?

- ព័ត៌មាន Fresh News Plus

១៖ ម្តាយលោក អេ ភូថង ទទួលមរណភាព ដោយសារជំងឺមហារីក ក្រោយចេញពីពន្ធនាគារជាង២ខែ

២៖ អ្នកផលិតរឿងកំប្លែងល្បីឈ្មោះ Steve Bing ស្លាប់ក្នុងវ័យ ៥៥ឆ្នាំ ក្រោយលោតសម្លាប់ខ្លួន ពីលើអាផាតមិនកម្ពស់ ២៧ជាន់

៣៖ អតីតគ្រូបង្វឹក Real Madrid លោក Ancelotti ត្រូវបានអាជ្ញាធរអេស្ប៉ាញ ចោទប្រកាន់ពីបទគេចពន្ធ

៤៖ Premier League រកឃេីញករណីលាប់ឡេីងវិញ ១ករណីនៃ Covid-19

៥៖ មិនធម្មតា! កីឡាករ ៥នាក់នៃក្លិប Red Star រកឃេីញមាន COVID-19 ក្រោយលើកពានលីគ ដោយមានអ្នកគាំទ្រចូលទស្សនា

៦៖ ពាន U16 និង U18 ត្រឡប់មកវិញនាខែកក្កដា ដោយប្រកួតគ្មានអ្នកទស្សនា ដូចលីគដែរ

៧៖ Justin Bieber ត្រូវគេសង្ស័យថា បានរំលោភលើនារី២នាក់ នៅអំឡុងឆ្នាំ ២០១៤-២០១៥

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com