(អាមេរិក)៖ នៅរសៀលថ្ងៃទី១៩ ខែមករានេះ បណ្ដាញទំនាក់ទំនងសង្គម Twitter ត្រូវបានគាំងនៅពាសពេញ​ពិភពលោក ទាំងនៅលើទូរស័ព្ទដៃ និងនៅលើកុំព្យូទ័រ ប៉ុន្តែខាងក្រុមហ៊ុន មិនបានបញ្ជាក់ថា បញ្ហានេះកើតឡើង​ដោយសារអ្វីនោះទេ ក្រៅពីបោះពាក្យមួយថា បញ្ហាបច្ចេកទេស នេះបើយោងតាមការចេញផ្សាយរបស់ CNN នៅ​ប្រមាណនាទីមុននេះ។

គិតត្រឹមម៉ោង ៥ល្ងាចថ្ងៃនេះ បណ្ដាញទំនាក់ទំនងសង្គម Twitter បានដំណើរការឡើងវិញជាធម្មតា ប៉ុន្តែខាង​ក្រុម​ហ៊ុន Twitter មិនបញ្ជាក់ព័ត៌មានលម្អិតនៃការគាំងនេះឡើយ។ យោងតាមប្រភពអ្នកប្រើប្រាស់ Twitter បានឲ្យដឹងថា Twitter ចាប់ផ្ដើមគាំងចេញពី​តំបន់អារ៉ាប់ រហូតពាសពេញពិភពលោក ប៉ុន្តែថេរវេលានៃការគាំងគឺ​មានប្រមាណតែ ៣០នាទីប៉ុណ្ណោះ៕