(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News TV

១៖ សម្តេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជន មិនមែនមានតែបេក្ខជន «ហ៊ុន ម៉ាណែត» មួយទេ ប៉ុន្តែក្នុងឋានៈជាឪពុកខ្ញុំគាំទ្រកូនខ្ញុំ និងអប់រំឱ្យមានសមត្ថភាព

២៖ ឥណ្ឌានៅតែបន្តរកឃើញអ្នកឆ្លង COVID-19 រាប់ម៉ឺននាក់ក្នុងមួយថ្ងៃៗ ខណៈករណីឆ្លងសរុបកើនដល់ ជាង ២៤៥,០០០នាក់

៣៖ សម្តេចតេជោ ហ៊ុន សែន៖ បញ្ហាកូវីដ១៩ធ្វើប្រទេសភាគច្រើនបំផុតលើលោកប៉ះពាល់សេដ្ឋកិច្ច ប្រទេសខ្លះរហូតដល់សញ្ញាដក ខណៈសេដ្ឋកិច្ចកម្ពុជាក៏ធ្លាក់ចុះដែរ ជារឿងមិនធ្លាប់មានរយៈពេលជាង២០ឆ្នាំ

៤៖ កូរ៉េខាងត្បូងនឹងប្រើយោធាទប់ស្កាត់ ការបង្ហោះខិត្តប័ណ្ណរបស់កូរ៉េខាងជើង ក្នុងករណីធ្វើខុសកិច្ចព្រមព្រៀង

៥៖ សម្តេចតេជោ ហ៊ុន សែន៖ ថវិកាសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនប្រមាណ៣០លានដុល្លារ បានពីសមាជិករបស់បក្ស ខណៈថ្ងៃទី២៨ ខែមិថុនាខាងមុខ នឹងធ្វើពិធីសូត្រមន្តឡើងអគារថ្មី

៦៖ ថ្នាក់ដឹកនាំកំពូលៗអឺរ៉ុប ត្រៀមបើកកិច្ចប្រជុំកំពូលតាមរយៈ Video Conference ជាមួយដឹកនាំកំពូលៗចិន ដើម្បីដោះស្រាយបញ្ហាខ្វែងគំនិត

៧៖ មហាសេដ្ឋី ពង់ ឃាវសែ អះអាងចំពោះមុខសម្តេចតេជោ ហ៊ុន សែន ថា មិនឲ្យការសាងសង់ព្រលានយន្តហោះភ្នំពេញថ្មីរាំងស្ទះនោះឡើយ

៨៖ លោក ដូណាល់ ត្រាំ សុខចិត្តពន្យារពេលដាក់ទណ្ឌកម្មចិន លើបញ្ហាសិទ្ធិមនុស្សនៅស៊ីនជាំង ព្រោះខ្លាចប៉ះពាល់ កិច្ចចរចាពាណិជ្ជកម្ម

៩៖ សម្ដេចតេជោ ហ៊ុន សែន ប្រតិកម្មធ្ងន់ៗលើក្រុមជនរិះគន់ ការទិញរថយន្តយោធា២៩០គ្រឿង និងចាត់ទុកក្រុមនោះជាជនតិរច្ឆាន

១០៖ ចិនផ្អាកការនាំចូលសាច់មាន់ពីអាមេរិក និងបិទរោងចក្រមួយនៅប៉េកាំង ដើម្បីទប់ស្កាត់ការផ្ទុះ COVID-19

១១៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កូវីដ១៩ មិនអាចសម្លាប់រាជរដ្ឋាភិបាលកម្ពុជាបានទេ

១២៖ លោក ត្រាំ បាត់បង់ទំនុកចិត្តលើមេបក្សប្រឆាំងវេណេស៊ុយអេឡា និងកំពុងពិចារណាជួប លោកប្រធានាធិបតី ម៉ាឌូរ៉ូ

១៣៖ បុរសខ្លាំងកម្ពុជាប្រកាសថា ដរាបណាមានសម្តេច និងគណបក្សប្រជាជនកម្ពុជា ក្រុមប្រឆាំងដឹកនាំប្រទេសបាន ទាល់តែចាំដល់ជាតិក្រោយ

១៤៖ រដ្ឋកាលីហ្វ័រញ៉ាបំបែកកំណត់ត្រាថ្មី ដោយមានអ្នកឆ្លង COVID-19 រហូតដល់ជាង ៤,៣០០នាក់ក្នុងមួយថ្ងៃ!

១៥៖ សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យ អ្នកឧកញ៉ា ពុង ឃាវសែ ស្តារបឹងជើងលោងឱ្យជ្រៅ ហើយយកដីមកចាក់ធ្វើព្រលានយន្តហោះថ្មី

១៦៖ ប៉ូលិសអង់គ្លេស៖ ការវាយប្រហារចាក់សម្លាប់មនុស្ស នឹងកាំបិត ក្នុងទីក្រុង Reading គឺជា «ទង្វើភេរវកម្ម»

១៧៖ សម្តេចតេជោ ហ៊ុន សែន៖ ទោះអាកាសយានដ្ឋានថ្មីដំណើរការ ក៏អាកាសយានដ្ឋានចាស់ នៅតែឲ្យបើកដំណើរការដដែល

១៨៖ តើពិភពលោកលោកនឹងទៅជាយ៉ាងណា? មានក្តីសង្ឃឹមតិចតួចណាស់ ដែលអាមេរិក និងរុស្ស៊ីអាចបន្តសន្ធិសញ្ញានុយក្លេអ៊ែរ

១៩៖ សម្តេចតេជោ ហ៊ុន សែន៖ ជំងឺកូវីដ -១៩ បាននឹងកំពុងផ្លាស់ប្តូរឥរិយាបថរស់នៅរបស់មនុស្សក្នុងបរិបទថ្មី

២០៖ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញប្រកាសអនុវត្តន៍កម្មវិធីផ្តល់សាច់ប្រាក់ ជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដោយសារជំងឺកូវីដ១៩ នៅថ្ងៃទី២៤ ខែមិថុនា

- ព័ត៌មាន Fresh News Plus

១៖ អ្នកគាំទ្ររាប់ម៉ឺននាក់ចេញមកអបអរជាមួយក្លិប Napoli ក្រោយឈ្នះពាន គ្រាដែលអ៉ីតាលី មិនទាន់ដកបម្រាមជួបជុំ

២៖ អ្នកដឹកនាំរឿងល្បីឈ្មោះរបស់ថៃ លោក Chaninthorn Prasertprasart ស្លាប់ក្នុងខុនដូរ សង្ស័យធ្វើអត្តឃាតបាញ់សម្លាប់ខ្លួន

៣៖ ចំណេះដឹងទូទៅ៖ ទីតាំងសម្ងាត់ «Safe House» របស់ CIA អាចមានវត្តមាននៅគ្រប់ទីកន្លែងដែរឬទេ?

៤៖ Real ឡើងឈរកំពូលតារាង ក្រោយឈ្នះ Sociedad ទម្លាក់ក្រុមជើងឯក Barca ធ្លាក់មកលេខ២វិញ

៥៖ គ្រូបង្វឹកក្លិបស្វាយរៀង គាំទ្រ FIFA ដែលអនុញ្ញាតឲ្យប្ដូរកីឡាករ ៥នាក់ ក្រោយវិបត្តិកូវីដ-១៩

៦៖ អវកាសយានិកអាមេរិក បង្ហោះរូបភាព «សូរ្យគ្រាស» ដែលថតបានពីលើទីអវកាស

៧៖ ក្លិប Betis រងគ្រោះជាងគេក្រោយ Covid-19 ដោយលេងមិនឈ្នះ និងបណ្តេញគ្រូបង្វឹកចេញពីតំណែងទៀត

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com