(ភ្នំពេញ)៖ យោងតាម Facebook របស់លោក ស៊ុត ឌីណា ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា យុវជន ជាពលករខ្មែរចំនួន៣នាក់ ធ្វើការនៅសាធារណរដ្ឋ និងជាក្រុមអ្នកដែលជេរ និងដុតរូបថតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា កាលពី២ឆ្នាំមុន និងដែលបានក្រុមគណបក្សប្រឆាំងយកមកបង្ហោះឡើងវិញ ក្នុងន័យវាយប្រហារ ថ្ងៃទី៧ មករា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ ត្រូវបានឯកអគ្គរាជទូតប្រចាំសាធាររដ្ឋកូរ៉េខាងត្បូង សហការណ៏ ជាមួយអាជ្ញាធរ និងភ្នាក់ងារនានា តាមស្វែងរកចាប់ខ្លួន យកមកទទួលខុសត្រូវចំពោះមុខច្បាប់។

យោងតាម Facebook របស់លោក ស៊ុត ឌីណា បានឲ្យដឹងយ៉ាងដូច្នេះថា «ថ្ងៃអាទិត្យទី១៧ មករា ឆ្នាំ២០១៦ ក្រុមការងារបាននាំខ្លួនយុវជន ចំនួន ៣នាក់ មកសារភាពសុំទោស និងធ្វើកំណត់ហេតុអំពីសកម្មភាពទោសកំហុស របស់ពួកគាត់ ។ ក្រោយពីស្តាប់ពន្យល់ និងបង្រៀនច្បាប់រយៈជិត ពីរម៉ោង ដល់ពួកគាត់ ប្អូនៗទាំងនេះ ក៏បានប្រកាសថា នឹងចាត់វិធានការណ៏បកទៅវីញ បើមានអ្នកនយោបាយឬ បក្សប្រឆាំងណា យកឃ្លីបវីឌីអូ របស់ពួកគាត់ចាក់ផ្សាយ ឬបង្ហោះធ្វើអាជីវកម្មនយោបាយតទៅទៀត ពួកគាត់នឹងសហការណ៏ ជាមួយទូតឬអ្នកច្បាប់ធ្វើពាក្យបណ្តឹង ទាមទារសំណងជម្ងឺចិត្ត ក្នុងចំនួនប្រាក់ រាប់ម៉ឺនដុល្លារសហរដ្ឋអាមេរិក»៕

សូមទស្សនានិងស្តាប់ ដែលមានរយៈពេលជាង៥នាទី៖

ពលករខ្មែរធ្វើការនៅប្រទេសកូរ៉េ ៣នាក់ ដែលជាអ្នកជេរប្រមាថ និងដុតរូបថតសម្តេចតេជោ ចេញមុខសារភាពកំហុសនៅស្ថានទូតខ្មែរ(ភ្នំពេញ)៖ យោងតាម Facebook របស់លោក ស៊ុត ឌីណា ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា យុវជន ជាពលករខ្មែរចំនួន៣នាក់ ធ្វើការនៅសាធារណរដ្ឋ និងជាក្រុមអ្នកដែលជេរ និងដុតរូបថតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា កាលពី២ឆ្នាំមុន និងដែលបានក្រុមគណបក្សប្រឆាំងយកមកបង្ហោះឡើងវិញ ក្នុងន័យវាយប្រហារ ថ្ងៃទី៧ មករា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ ត្រូវបានឯកអគ្គរាជទូតប្រចាំសាធាររដ្ឋកូរ៉េខាងត្បូង សហការណ៏ ជាមួយអាជ្ញាធរ និងភ្នាក់ងារនានា តាមស្វែងរកចាប់ខ្លួន យកមកទទួលខុសត្រូវចំពោះមុខច្បាប់។ យោងតាម Facebook របស់លោក ស៊ុត ឌីណា បានឲ្យដឹងយ៉ាងដូច្នេះថា «ថ្ងៃអាទិត្យទី១៧ មករា ឆ្នាំ២០១៦ ក្រុមការងារបាននាំខ្លួនយុវជន ចំនួន ៣នាក់ មកសារភាពសុំទោស និងធ្វើកំណត់ហេតុអំពីសកម្មភាពទោសកំហុស របស់ពួកគាត់ ។ ក្រោយពីស្តាប់ពន្យល់ និងបង្រៀនច្បាប់រយៈជិត ពីរម៉ោង ដល់ពួកគាត់ ប្អូនៗទាំងនេះ ក៏បានប្រកាសថា នឹងចាត់វិធានការណ៏បកទៅវីញ បើមានអ្នកនយោបាយឬ បក្សប្រឆាំងណា យកឃ្លីបវីឌីអូ របស់ពួកគាត់ចាក់ផ្សាយ ឬបង្ហោះធ្វើអាជីវកម្មនយោបាយតទៅទៀត ពួកគាត់នឹងសហការណ៏ ជាមួយទូតឬអ្នកច្បាប់ធ្វើពាក្យបណ្តឹង ទាមទារសំណងជម្ងឺចិត្ត ក្នុងចំនួនប្រាក់ រាប់ម៉ឺនដុល្លារសហរដ្ឋអាមេរិក៕

Posted by Fresh News on Monday, January 18, 2016