(ភ្នំពេញ)៖ បន្ទាប់ពីជោគជ័យអាជីវកម្មរបស់ខ្លួន លោកស្រី សុង ស្រីនាង ម្ចាស់ហាង «ព្រះខ័នឬទ្ធិ លក់គ្រឿងសង្ហារឹម» បានបន្ដពង្រីកសាខារបស់ខ្លួន ថ្មីបន្ថែមទៀត ដែលបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ជាមួយការបញ្ចុះតម្លៃរហូតដល់៥០ភាគរយ។ សាខាទីពីររបស់ហាង «ព្រះខ័នឬទ្ធិ លក់គ្រឿងសង្ហារឹម» ស្ថិតនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ខាងលិចផ្សារ Globalhouse ចម្ងាយ៣០០ម៉ែត្រ។

លោកស្រី សុង ស្រីនាង បានបញ្ជាក់ថា ព្រះខ័ន្ធឬទ្ធិ លក់គ្រឿងសង្ហារឹម កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អតិថិជនគ្រប់ស្រទាប់ថ្នាក់ទាំងអស់ ហើយជាពិសេសយីហោ ព្រះខ័ន្ធឬទ្ធិ មានលក់ដូចជាគ្រែ តុ ទូ សាឡុង និងមានទទួលកម្មង់សម្ភារឈើគ្រប់ប្រភេទ ដែលសម្ភារទាំងអស់នេះ សុទ្ធតែមានគុណភាពល្អ ហើយនាំចូលពីបណ្តាលប្រទេសល្បីៗមួយចំនួនផងដែរ។

លោកស្រី បានអះអាងថា រឿងមួយដែលអាចឲ្យយីហោរបស់លោកស្រី ទទួលបានការគាំទ្រខ្លាំងនោះ គឺសម្ភារដែលមានលក់ផ្តោតសំខាន់ខ្លាំងជាងគេ គឺគុណភាព និងភាពស្មោះត្រង់ ព្រោះអតិថិជនមួយណា ក៏ដោយបើគាត់មកទិញហើយសម្ភារនៅហាង មានគុណភាពល្អ នោះប្រាកដជាទទួលបាននូវទំនុកចិត្តពីសំណាក់អតិថិជនជាហូរហែរជាក់ជាមិនខាន។

បើតាមថៅកែហាង «ព្រះខ័នឬទ្ធិ លក់គ្រឿងសង្ហារឹម» ហាងរបស់លោកស្រី ក៏មានការជួយពិភាក្សាគិតគូរពីចំនួនបរិមាណ ដាក់សម្ភារដែលសាកសមជាមួយ នឹងទំហំហាង ហើយក៏មានការចេញម៉ូដកែច្នៃឲ្យចំលក្ខណៈរបស់ហាងនីមួយៗ ដោយមិនមានការគិតថ្លៃ ឬគិតលើសេវាកម្មអ្វីនោះទេ។

សូមជម្រាបថា ដើម្បីអបអរសាទរសាខាទីពីររបស់ខ្លួន នៅខណ្ឌសែនសុខ «ព្រះខ័នឬទ្ធិ លក់គ្រឿងសង្ហារឹម» បានផ្ដល់នូវការលក់ជូនយ៉ាងពិសេសសម្រាប់អតិថិជន ពី១០ភាគរយ រហូតដល់៥០ភាគរយ ចាប់ពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះតទៅ៕