(ភ្នំពេញ)៖ លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ បានបង្ហាញពីអ្វីដែលជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាដំណោះស្រាយផ្សេងៗ ក្នុងការនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្ដរជាតិ។

ការបង្ហាញរបស់លោក ងិន ឆាយ បានធ្វើឡើងតាមរយៈសន្និសីទសារព័ត៌មាន ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «សក្ដានុពលនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្ដរជាតិ ដែលមានការទាក់ទងនឹងភូតគាមអនាម័យ» នៅទីស្ដីការគណៈរដ្ឋមន្ដ្រី។

តាមរយៈសន្និសីទសារព័ត៌មាននេះ លោក ងិន ឆាយ បានអះអាងថា រយៈពេល៥ខែ ឆ្នាំ២០២០នេះ ការនាំចេញកសិផលរបស់កម្ពុជា បានប្រមាណជិត២លានតោន ក្នុងនោះអង្ករប្រមាណ៣៥៦ពាន់តោន កើនឡើងជាង៤០ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០១៩។ ការនាំចេញអង្ករនេះទៀតសោទ គឺប្រទេសដែលបញ្ជាទិញពីកម្ពុជា មានជាង៦០ប្រទេសដដែល មិនមានអ្វីប្រែប្រួលនោះទេ។

សូមទស្សនាវីដេអូទាំងស្រុងនៅខាងក្រោមនេះ៖