(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News TV

១៖ កម្ពុជា-កូរ៉េខាងត្បូង គ្រោងចាប់ផ្តើមបើកកិច្ចចរចា ធ្វើពាណិជ្ជកម្មសេរីនៅខែក្រោយ

២៖ កូរ៉េខាងជើងបំផ្ទុះអាគារការិយាល័យ ទំនាក់ទំនងរវាងកូរ៉េទាំងពីរចោល ចំពោះមុខស្ថានការណ៍កាន់តែក្តៅ!

៣៖ កម្ពុជា-ចិនស្វាគមន៍ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលរំពឹងថានឹងបញ្ចប់ការចរចាក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខ

៤៖ ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៨លាននាក់ ស្លាប់ជាង ៤៣ម៉ឺននាក់ និងជាសះស្បើយជាង ៤លាននាក់!

៥៖ សេចក្តីព្រាងច្បាប់ចំនួន៤ បានឆ្លងផុតព្រឹទ្ធសភា នៅថ្ងៃនេះ

៦៖ ផ្ទុះជម្លោះមួយប្រាវរវាងកងទ័ពឥណ្ឌា និងចិន នៅតំបន់ព្រំដែនជួរភ្នំហិម៉ាល័យ, កងទ័ពឥណ្ឌាបីនាក់ស្លាប់!

៧៖ ពលរដ្ឋខ្មែរនៅក្រៅប្រទេសជាង២ម៉ឺននាក់ ទទួលបានការឧបត្ថម្ភសម្ភារៈការពារជំងឺកូវីដ១៩ ពីរាជរដ្ឋាភិបាល

៨៖ WHO ព្រួយបារម្ភពីការផ្ទុះ COVID-19 រលកទី២ក្នុងរដ្ឋធានីប៉េកាំងរបស់ចិន

៩៖ លោក ឃួង ស្រេង បង្ហាញពីភាពរីកចម្រើន និងសមិទ្ធផលរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

១០៖ ត្រឹមពេល១ថ្ងៃ ប្រេស៊ីលរកឃើញអ្នកឆ្លង COVID-19 ថ្មីៗជាង ២០,០០០នាក់ទៀត ខណៈអ្នកស្លាប់សរុបកើនដល់ជិត ៤៤,០០០នាក់!

១១៖ រាជធានីភ្នំពេញទទួលការវិនិយោគលើវិស័យសំណង់ ចំនួន៥៨៣គម្រោង ទុនវិនិយោគជាង១,៣០០លានដុល្លារ នៅ៥ខែដំបូងឆ្នាំនេះ

១២៖ ទីបំផុតលោក ត្រាំ ប្រកាសពីការកាត់បន្ថយចំនួនកងទ័ពអាមេរិកពីអាល្លឺម៉ង់ ដោយសារប្រទេសនេះមិនព្រមចំណាយលុយបន្ថែម!

១៣៖ អភិបាលរាជធានីភ្នំពេញ បង្ហាញគម្រោងសាងសង់អាងប្រព្រឹត្តកម្មទឹកស្អាត នៅតំបន់ប្រឡាយស្ទឹងមានជ័យ

១៤៖ ទើបប្រកាសជោគជ័យលើ COVID-19 មិនបានយូរប៉ុន្មានផង នូវែលសេឡង់រកឃើញ អ្នកផ្ទុកជំងឺនេះពីរនាក់ថ្មីទៀត!

១៥៖ លោក ឃួង ស្រេង៖ ជម្លោះដីធ្លីនៅសហគមន៍បុរីកីឡា និងបឹងកក់ បានដោះស្រាយបញ្ចប់ជាស្ថាពរ ខណៈដីតំបន់អភិវឌ្ឍន៍ឫស្សីកែវ នឹងបញ្ចប់នៅខែក្រោយ

១៦៖ លោក ដូណាល់ ត្រាំ នឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ពាក់ព័ន្ធនឹងកំណែទម្រង់ស្ថាប័នប៉ូលិសអាមេរិក

១៧៖ ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី១៧-២៣ ខែមិថុនា ភ្ញៀងនៅបន្តធ្លាក់ពីតិចទៅខ្លាំង សូមប្រុងប្រយ័ត្នចំពោះបាតុភូផ្គររន្ទះ និងខ្យល់កន្ត្រាក់ !

១៨៖ ទីបំផុតជប៉ុនប្រកាសផ្អាកផែនការដាក់ពង្រាយ ប្រព័ន្ធការពារមីស៊ីលអាមេរិក Aegis Ashore ព្រោះតែបញ្ហាបច្ចេកទេស និងការចំណាយជ្រុលហួសហេតុ

១៩៖ ប្អូនស្រីបង្កើតសម្តេចតេជោ ហ៊ុន សែន សម្រេចប្តឹងតារាចម្រៀងល្បីឈ្មោះ ម៉េង កែវពេជ្ជតា ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឲ្យមានការរើសអើង»

២០៖ សហរដ្ឋអាមេរិកនឹងអនុញ្ញាតឲ្យក្រុមហ៊ុននានា អាចធ្វើការអភិវឌ្ឍ 5G ជាមួយក្រុមហ៊ុន Huawei

២១៖ កាកបាទក្រហមកម្ពុជា នាំយកទេយ្យវត្ថុប្រគេន សម្តេចសង្ឃ និងព្រះសង្ឃគង់នៅវត្តចំនួន៧ ក្នុងឱកាសចម្រើនព្រះជន្មសម្ដេចម៉ែ

២២៖ ក្រោយរួចផុតជីវិតពី COVID-19 បុរសចំណាស់ម្នាក់នៅអាមេរិកចង់គាំងបេះដូង ពេលឃើញវិក័យបត្រថ្លៃព្យាបាលជំងឺ

២៣៖ ចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុប ប្តេជ្ញាជំរុញកិច្ចចរចាពាណិជ្ជកម្មក្រោយ Brexit រវាងភាគីទាំងពីរ

២៤៖ ចិនរកឃើញករណីឆ្លង COVID-19 ថ្មីៗរហូតដល់ ៤០នាក់ (២៧នាក់នៅប៉េកាំង) នៅក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

២៥៖ ចិនផ្អាកនាំចូលត្រីសាល់ម៉ុនពីប្រទេសន័រវែស ក្រោយផ្ទុះករណីឆ្លង COVID-19 នៅក្នុងផ្សារធំមួយនៅរដ្ឋធានីប៉េកាំង

២៦៖ ហេតុអ្វីទីក្រុងប៉េកាំងស្រាប់តែផ្ទុះករណីឆ្លង COVID-19 ក្នុងផ្សារដ៏ធំមួយ បន្ទាប់ពីរកមិនឃើញមានករណីឆ្លងថ្មីជិត៦០ថ្ងៃជាប់គ្នា?

២៧៖ បទវិភាគអន្តរជាតិ៖ តើកូរ៉េខាងជើង ពិតជាចង់ប្រើកម្លាំងយោធាលើកូរ៉េខាងត្បូងមែនទេ?

២៨៖ វីដេអូរបស់រដ្ឋមន្រ្តីថោង ខុន

- ព័ត៌មាន Fresh News Plus

១៖ ស៊ុ សុម៉ាលី ក្ដាប់បានតំណែងជាគណៈកម្មការ «Miss Grand Cambodia» ក្រោយលែងលះ ប្ដីដាច់ នៅតុលាការតាមផ្លូវច្បាប់

២៖ Donald Trump ស្បថឈប់មើលកីឡាជាតិ និងបាល់ទាត់ផងដែរ ក្រោយសហព័ន្ធអនុញ្ញាតឲ្យមានការលុតជង្គង់ពេលគោរពភ្លេងជាតិ

៣៖ FIFA ទទួលបានពាក្យស្នេីសុំជាង៤០០ ពីកីឡាករសម្រាប់ការគាំទ្រផ្នែកហិរញ្ញវត្ថុ

៤៖ Casillas ដកខ្លួនពីការបោះឆ្នោតធ្វើប្រធានបាល់ទាត់អេស្ប៉ាញ

៥៖ Chelsea ត្រៀមចាយលុយធំ ១៣៦លានដុល្លារ ដើម្បីយក Ronaldo ពី Juventus មកលេងនៅអង់គ្លេសវិញ

៦៖ ស្វែងយល់៖ «KGB» ទីភ្នាក់ងារចារកម្មធំបំផុតលើពិភពលោក កាលពីសម័យសហភាពសូវៀត មានប្រវត្តិគួរឲ្យញញើតប៉ុនណា?

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com