(ស្វាយរៀង)៖ ពីរនាក់ប្តីប្រពន្ធជិះម៉ូតូ HONDA C125 ពណ៌ខ្មៅ ដឹកគ្នាតាមបណ្តោយផ្លូវជាតិលេខ១ ត្រូវរថយន្ត CAMARY បាឡែន ព៌ណទឹកប្រាក់ ពាក់ស្លាកលេខ ស្វាយរៀង 2A-1717 បើកបរក្នុងទិសដៅបញ្ច្រាស់ទិសគ្នា បុកពេញទំហឹងលាន់ដូចរន្ទះ បណ្តាលប្តីអ្នកបើកម៉ូតូស្លាប់ នៅកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម និងប្រពន្ធស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ នៅចំណុចភូមិកំពោតប្រស់​ សង្កាត់​ច្រកម្ទេស ​ក្រុង​បាវិត ខេត្តស្វាយរៀង កាលពីវេលាម៉ោង២១៖៣០យប់ ថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៦។

បើតាមសមត្ថកិច្ចនៅកន្លែង បានប្រាប់ឲ្យដឹងថា ជនរងគ្រោះជាប្តី ឈ្មោះ ​សុខ​ សុម៉ាលី​ មុខ​របរ​ កម្មករសំណង់​ និងប្រពន្ធឈ្មោះ លឹម ​ស្រី​ណាក់ មុខរបរ កម្មការិនីរោងចក្រ​ មានទីលំនៅភូមិថ្នល់ជាតិ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

ក្រោយពេលកើតហេតុរថយន្តបង្ក មានបំណងបើកគេចចេញពីកន្លែងកើតហេតុ តែត្រូវបាននគរបាលក្រុងបាវិត ស្ទាក់ចាប់បាន ។

បច្ចុប្បន្នសាកសពប្រគល់ឲ្យគ្រួសារ ធ្វើបុណ្យតាមប្រពៃណី និងមធ្យោបាយរក្សាទុកនៅ អធិការដ្ឋាននគរបាលក្រុងបាវិត ចាត់ការតាមច្បាប់៕