(ក្រចេះ)៖ លោក ពេជ្រ ប៊ុនធិន ទេសរដ្ឋមន្ត្រី ទទួលបន្ទុបេសកម្មពិសេស និងជាប្រធានក្រុមការងារចុះជួយខេត្តក្រចេះ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ បានអញ្ជើញ ជាអធិបតីក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់អណ្ដូងទឹកស្អាតចំនួន៦ ជូនពលរដ្ឋនៅឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។

ពិធីនេះដែរមានការចូលរួមពីសំណាក់ លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ លោក-លោកស្រី ប្រតិភូអមដំណើរ មន្រ្តីរាជការក្នុងខេត្ត ស្រុក ស.ស.យ.ក ប្រជាពលរដ្ឋប្រមាណ ១៥០នាក់។

លោក ឈុំ ឆូយ មេឃុំគោលាប់បានបញ្ចាក់ថា ឃុំបានសម្រេចសមទ្ធិផលជាច្រើនគួរជាទីមោទនៈ ការសម្រេចជាលទ្ធផលទៅបានក៏ដោយសាការអង្អុលបង្ហាញ ផ្ដល់អនុសាសន៍ណែនាំពីថ្នាក់ដឹកនាំខេត្ត ស្រុក ពិសេសលោក ពេជ្រ ប៊ុនធិន បានធ្វើឲ្យឃុំគោលាប់កែប្រែមុខមាត់ និងមានការអភិវឌ្ឍន៏លើគ្រប់វិស័យជាបន្តបន្ទាប់។

ជាងនេះទៀតលោក ពេជ្រ ប៊ុនធិន តែងតែគាំទ្រ ដឹងសុខទុក្ខ និងបានបរិច្ចាគទាំងថវិកាសម្ភារៈព្រមទាំងជួយទំនាក់ទំនងស្វែងរកសម្បុរសជន ជួយឧបត្ថមដល់បងប្អូន ប្រជាពលរដ្ឋក្នុងឃុំ បានជាច្រើនជាក់ស្ដែងថ្មីៗនេះរដ្ឋបាលឃុំ ទទួលបាននូវសមិទ្ធផលថ្មីបន្ថែមទៀតនូវអណ្ដូងទឹកស្អាតចំនួន៦ ដែលជាជំនួយរបស់អង្គការសាមគ្គីធម៍ ប្រឺតាញកម្ពុជា ដែលចំណាយថវិការអស់ ១១,៥០០ដុល្លា និងត្រូវសម្ពោធដាក់ឲ្យប្រជាពលរដ្ឋប្រប្រាស់ជាផ្លូវការនៅពេលនេះ។

លោកទេសរដ្ឋមន្ត្រី ពេជ្រ ប៊ុនធិន ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ក្នុងការឆ្លើយតបទៅនិងតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ សម្រាប់ប្រើប្រាស់ជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមទៀតថា ការផ្តល់អណ្តូងទឹកស្អាតចំនួន ៦អណ្តូង ជូនដល់ប្រជាពលរដ្ឋនៅពេលនេះ បានបង្ហាញពីសណ្ដានចិត្តអាណិតស្រឡាញ់ ពីអង្គការសាមគ្គីធម៍ ប្រឺតាញកម្ពុជា ចំពោះប្រជាជនកម្ពុជា និងពីការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីចូលរួមលើកកម្ពស់អនាម័យសុខភាព នៅក្នុងសហគមន៍ដាច់ស្រយ៉ាល និងការកាត់បន្ថយអត្រាឈឺស្លាប់របស់កុមារកម្ពុជាដែលឆ្លងតាមរយៈទឹក ដូចជាជំងឺរាគជាដើម ជាពិសេសដើម្បីធ្វើឱ្យប្រជាពលរដ្ឋ គ្រប់រូបទទួលបានទឹកស្អាតប្រើប្រាស់គ្រប់ៗគ្នា ដោយមិនប្រកាន់ពណ៌សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ។

លោកទេសរដ្ឋមន្ត្រី ពេជ្រ ប៊ុនធិន ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ជួយថែរក្សាសមិទ្ធផលទាំងនេះឲ្យបានគង់វង្សយូរអង្វែង និងមានការប្រុងប្រយ័ត្នការពារ ការរាត្បាតនៃជំងឺកូវីដ១៩ រស់នៅប្រកបដោយអានាម័យ មានបរិស្ថានល្អ ក្នុងសមហគមន៏គ្មានគ្រឿងញៀន ធ្វើដំណើរត្រូវគោរពច្បាប់ចរាចរណ៍ ព្រមទាំងរួមគ្នាធ្វើឲ្យភូមិ ឃុំមានសុវត្ថិភាព ពិសេសប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នពេលមានភ្ញៀង ខ្យល់ សូមបិទទូរទស្សន៍ ទូរស័ព្ទ និងកូនតូចៗ កុំឲ្យលេងទឹកភ្លៀងនៅពេលភ្លៀង ឫទឹកស្រះ និងអាជ្ញាធរមូលដ្ឋានត្រូវចូល រួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ និងផ្សព្វផ្សាយពីគោលនយោបាយភូមិ/ឃុំសុវត្ថិភាព ឱ្យបានច្រើនដល់ ប្រជាពលរដ្ឋ៕