(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ បានអញ្ជើញចែកប័ណ្ណសមធម៌គ្រួសារក្រីក្រតាមការស្នើសុំ ក្នុងកំឡុងពេលនៃការរីករាលដាល ជំងឺកូវីដ១៩ ក្នុងឃុំទាំង១៥ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានប្រជាពលរដ្ឋប្រភេទក្រ១ ក្រ២ ចំនួនសរុប៦១១គ្រួសារ ស្មើនឹង១.៨៥% នៃគ្រួសារសរុបក្នុងស្រុកសំរោងទង។

លោក វ៉ី សំណាង បានថ្លែងថា ការចែកជូនប័ណ្ណក្រីក្រទាំងពីរប្រភេទនេះ សំដៅលើកកម្ពស់ផ្នែកជីវភាពរស់ក្នុងមូលដ្ឋាន ដែលងាយរងគ្រោះ និងខ្វះខាតក្នុងកំឡុង ពេលមាន ជំងឺកូវីដ-១៩ ខណៈមានការប៉ះពាល់សេដ្ឋកិច្ចជាសកលទូទាំងពិភពលោក។

លោកអភិបាលខេត្ត ក៏បានជំរុញឲ្យបងប្អូនប្រជាពលរដ្ឋនាំគ្នាដាំដំណាំរួមផ្សំក្នុងគ្រួសារ ដើម្បីរួមចំណែកកាត់បន្ថយការចំណាយប្រចាំថ្ងៃ និងរួមចំណែកយ៉ាងសំខាន់ ចំពោះសេដ្ឋកិច្ចជាតិ បន្ថែមជាងនេះកសិករត្រូវបង្កបង្កើនផលឲ្យបានទៀងទាត់ ក្នុងពេលមានបញ្ហាខ្វះខាតផ្នែកបច្ចេកទេស និងទឹកពលរដ្ឋឆាប់រាយការណ៍ ទៅកាន់ អាជ្ញាធរ ឲ្យបានលឿនបំផុត ដើម្បីអាជ្ញាធរឲ្យមន្ត្រីជំនាញចុះពិនិត្យជូនជាបន្ទាន់៕