(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ មានដូចខាងក្រោម៖

១៖ សម្តេចតេជោ ហ៊ុន សែន ចេញសារអបអរសាទរដល់ខួប៥៨ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ សម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិ លើប្រាសាទព្រះវិហារ

២៖ ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ៨លាននាក់ ស្លាប់ជាង ៤៣ម៉ឺននាក់ និងជាសះស្បើយជាង ៤លាននាក់!

៣៖ ថ្ងៃនេះជាខួប៥៨ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ សម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិ លើប្រាសាទព្រះវិហារ

៤៖ ឥណ្ឌានៅតែគ្មានសញ្ញាធូរស្រាល! រកឃើញអ្នកឆ្លង COVID-19 ថ្មីៗ ១១,៥០២នាក់ទៀត នៅក្នុងរបាយការណ៍ថ្ងៃចន្ទនេះ!

៥៖ សម្តេចតេជោ ហ៊ុន សែន ក្រើនរំឮកពលរដ្ឋកុំធ្វេសប្រហែស និងមើលស្រាលលើជំងឺកូវីដ១៩ ឱ្យសោះ ខណៈមិនទាន់មានវ៉ាក់សាំងព្យាបាល

៦៖ ទីក្រុងប៉េកាំងរកឃើញអ្នកឆ្លង COVID-19 ថ្មីៗចំនួន ៣៦នាក់ទៀត នៅក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

៧៖ ក្រសួងសុខាភិបាល ចាប់ផ្តើមអនុវត្តនូវការតម្កល់ថវិកា នៅពេលអ្នកដំណើរជាជនបរទេសចូលមកកម្ពុជា ចាប់ពីថ្ងៃនេះតទៅ

៨៖ អាជ្ញាធរទីក្រុងប៉េកាំងសម្រុកធ្វើតេស្តរក COVID-19 លើមនុស្សរាប់ម៉ឺននាក់ ក្រោយផ្ទុះករណីឆ្លងក្នុងផ្សារដ៏ធំមួយ

៩៖ ក្រសួងសុខាភិបាល៖ មន្ត្រីការទូតធ្វើដំណើរមកកម្ពុជា ត្រូវបានលើកលែងការតម្កល់ថវិកា ធានារ៉ាប់រងសុខភាព៥ម៉ឺនដុល្លារ និងទទួលការព្យាបាលកូវីដ១៩ ដោយឥតគិតថ្លៃ

១០៖ នាយករដ្ឋមន្ត្រីទុយនីស៊ីប្រកាស «ជ័យជម្នះលើជំងឺ COVID-19» និងត្រៀមបើកព្រំដែនឡើងវិញ

១១៖ សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនជនរួមជាតិអបអរសាទរដល់ ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៣ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០

១២៖ សហភាពអឺរ៉ុបប្រកាស «មិនចូលរួមប្រឆាំងចិន» ជាមួយសហរដ្ឋអាមេរិកនោះឡើយ!

១៣៖ ឧកញ៉ា នួន ឫទ្ធី៖ ពេលនេះជាឱកាសដ៏ល្អសម្រាប់អ្នកទិញដីធ្លី ព្រោះអាចចំណេញពី៣០-៤០ភាគរយ

១៤៖ របាយការណ៍នុយក្លេអ៊ែរអន្តរជាតិ៖ «ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរលើលោកធ្លាក់ចុះ ប៉ុន្តែសូមកុំទាន់អាលអរ»

១៥៖ រាជរដ្ឋាភិបាលកម្ពុជា ដាក់ដំណើរការជាផ្លូវការ នូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមប្រព័ន្ធអនឡាញ

១៦៖ រដ្ឋមន្ត្រីសុខាភិបាលប្រទេសហ្គាណា «ឆ្លងជំងឺ COVID-19» ពេលកំពុងបំពេញភារកិច្ចយ៉ាងសកម្ម

១៧៖ ទីបំផុតព្រះមហាក្សត្រប្រទេសម៉ារុក ទទួលការវះកាត់រោគបេះដូងដោយជោគជ័យ

១៨៖ ជប៉ុនមិនទាន់សម្រេចចិត្តនៅឡើយទេថា នឹងត្រូវបើកទ្វារទទួលជនបរទេសវិញនោះ

១៩៖ យន្តហោះចម្បាំងឥណ្ឌូណេស៊ីធ្លាក់ខ្ទេច នៅលើភូមិប្រជាជននៃខេត្ត Riau កោះស៊ូម៉ាត្រា

២០៖ ប្រធានាធិបតីបារាំងមិនព្រមដក រូបសំណាកឥស្សរជនសម័យអាណានិគម តាមការទាមទាររបស់បាតុករនោះឡើយ

២១៖ អ្នកជំនាញអាមេរិកព្រមាន៖ «ការផ្ទុះរលកទី២នៃ COVID-19 នៅសហរដ្ឋអាមេរិក ចាប់ផ្តើមហើយ»

២២៖ បទវិភាគអន្តរជាតិ៖ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ EU, តើវៀតណាមអាចដណ្ដើមតំណែងជា «រោងចក្ររបស់ពិភពលោក» ពីចិន បានដែរឬទេ?

- ព័ត៌មាន Fresh News Plus

១៖ តារាបូលីវូដល្បីលំដាប់ពិភពលោក និងជាតួឯកប្រុសក្នុងរឿង «ជីវិតស្រ្តីមេផ្ទះ» ត្រូវបានប្រទះឃើញស្លាប់នៅក្នុងផ្ទះរបស់លោក

២៖ កញ្ញា កូឡំប៊ី បាត់បង់ជើងម្ខាង ដោយសារជំងឺម្យ៉ាងឈ្មោះ «Ischemia»

៣៖ ចំណេះដឹងទូទៅ៖ អាឡាស្កា បន្សល់ភាពសោកស្ដាយសម្រាប់រុស្ស៊ី ផ្ដល់ភាពរុងរឿងឱ្យអាមេរិកត្រឹមតម្លៃ ៧.២ លានដុល្លារ

៤៖ Real យកឈ្នះ Eibar ៣-១ ជាការដឹកនាំលេីកទី២០០ ប្រកួតរបស់ Zidane ក្នុងចំណោមលើកពាន ១០ដង

៥៖ កីឡាករចាំទីអ៊ុយរ៉ាហ្គាយ Muslera បាក់ជើងនិងបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ក្នុងប្រកួតនៅតួកគីយប់មិញ

៦៖ ស្វែងយល់៖ តើទីភ្នាក់ងារចារកម្មអាមេរិក «CIA» ដែលនៅពីក្រោយការផ្តួលរំលំនៃរដ្ឋាភិបាលប្រទេសជាច្រើន មានប្រវត្តិយ៉ាងណាខ្លះ?

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com