(ព្រះសីហនុ)​៖​ លោក​ ថន​ ចិន្តា​ អ្នកគ្រប់គ្រង​សណ្ឋាគារ​ ម៉ារីណា​ បានប្រាប់សមត្ថកិច្ចក្រុងព្រះសីហនុឲ្យដឹង​ថា ខាងសណ្ឋាគារបានប្រទះឃើញ​ ភ្ញៀវដែលជាជនជាតិបររទេស​មួយរូប បាន​មកដេកស្លាប់ក្នុងបន្ទប់ ស្នាក់នៅលេខ​D1 ជាន់ផ្ទាល់ដី​ ដែលមានទីតាំងស្ថិតនៅក្រុមទី២៧ ភូមិ៣ សង្តាត់លេខ៣ ក្រុងព្រះសីហនុ នៅម៉ោងជាង១០ព្រឹក​ថ្ងៃទី១៨ ​ខែមករា ​ឆ្នាំ​២០១៦នេះ។

ជនបររទេសដែលស្លាប់ខាងលើឈ្មោះ​ MAHONEY SHAN THOMAS ភេទប្រុស​ អាយុ៧២​ឆ្នាំ​ សញ្ជាតិអាមេរិកកាំង​ ដែលកាន់លិខិតឆ្លងដែនលេខ​ 454830522 សុពលភាពត្រឹមថ្ងៃទី​២៩​ ខែ​កក្កដា​ ឆ្នាំ​២០១៨​។

តែបើតាមការសន្និដ្ឋាន របស់លោកវេជ្ជបណ្ឌិត ​សែ​ ជោសិទ្ធិជោត​ ​អនុប្រធានមន្ទីសុខាភិបាល ខេត្តព្រះសីហនុ​ បានសន្និដ្ឋានជំហានដំបូងថា ជនរងគ្រោះបានស្លាប់ ដោយជំងឺប្រចាំកាយ​ (​មហារីកថ្លើម)៕