(ញូវហ្សេឡែន)៖ យ៉ាងហោចណាស់មនុស្សជាង ៥០នាក់ ត្រូវបានជួយសង្គ្រោះ ចេញពីសមុទ្រ Whakatane ស្ថិតនៅភាគខាងកើត នៃប្រទេសញូវហ្សេឡែន បន្ទាប់ពីសាឡាងដែលពួកគេជិះ ផ្ទុះឆេះដោយមិនដឹងពីមូលហេតុ នេះ​បើយោងតាមសារព័ត៌មានក្នុងស្រុក ចេញផ្សាយនៅព្រឹកថ្ងៃទី១៨ ខែមករានេះ។

មនុស្សទាំងអស់នៅលើសាឡាង ត្រូវបានគេដឹងថា មានចំនួនជាង ៥០នាក់ ក្នុងនោះមានអ្នកដំណើរ និង​ក្រុម​នាវិក ដែលបានធ្វើដំណើរ កម្សាន្តត្រឡប់មកពីកោះ White Island ប៉ុន្តែជាអកុសល សាឡាងរបស់ពួកគេក៏បាន​ផ្ទុះ​ឆេះ​ឡើង ដោយមិនដឹងពីមូលហេតុ ភ្លាមៗនោះ នាវិក ក៏បានខលទៅកាន់លេខទូរស័ព្ទសង្គ្រោះបន្ទាន់ ដើម្បី​សុំជំនួយ។

ក្រោយពីទទួលបានព័ត៌មាន ប៉ូលិស ក្រុមជួយសង្គ្រោះ និងឆ្មាំសមុទ្រ បានចេញដំណើរទៅជួយសង្គ្រោះ ដោយសំណាងល្អពុំមាន មនុស្សស្លាប់ ប៉ុន្តែមូលហេតុនៅមិនទាន់ដឹងនោះទេ៕