(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ នគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជូនខ្លួនបុរសជនជាតិចិនចំនួន ០៤នាក់ទៅកាន់តុលាការ ដើម្បីប្រគល់ជូនខាងតំណាងអយ្យការបើកការស៉ើសួរតាមនីតិវិធី ពាក់ព័ន្ធលើករណីកែច្នៃ ក្នុងគោលបំណងយកទៅជួញដូរ នូវគ្រឿងញៀនដោយខុសច្បាប់ ដែលមានទម្ងន់ដល់ទៅ ជាង ១០០គីឡូក្រាមឯណោះ។

បើយោងតាមរបាយការណ៍របស់នគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនចំនួន ០៤នាក់ រួមមាន៖

*ទី១៖ ឈ្មោះ LEE SHAOFENG ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន (តៃវ៉ាន់)។
*ទី២៖ ឈ្មោះ HE YI RI ភេទប្រុស កើត 16.06.1964 ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ G45794394។
*ទី៣៖ ឈ្មោះ ZHANG JUN ភេទ ប្រុស អាយុ៤៦ឆ្នាំ ជនជាតិចិន។
*ទី៤៖ ឈ្មោះ CAI TAO ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិចិន។

ក្នុងប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ដោយកម្លាំងជំនាញ (ក១០) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា និងលោកវរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង។

*គោលដៅទាំង ២រួមមាន៖

*ទី១៖ នៅចំណុចក្បែស្ថានទូតអូស្រ្តាលី ផ្លូវចូលទៅកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
*ទី២៖ នៅចំណុច អាផាតធឺម៉ិន សុភា ផ្ទះលេខ១៥ ផ្លូវ ៣៥២ ស្ថិតនៅសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។

ចាប់យកវត្ថតាងសរុប រួមមាន៖

*សារធាតុញៀនសរុបទម្ងន់ជាង៧ គីឡូក្រាម គឺ៖
*កេតាមីន(Ketamine) ជាង៥គីឡូក្រាម
*ម៉េតំហ្វេតាមីន(ICE) ជាង២គីឡូក្រាម
*ហេរ៉ូអ៊ីន(Heroin) ០.៣១ក្រាម
*អ៊ិចស្តាស៊ី(MDMA) ២៥.៧៥ក្រាម

*សារធាតុគីមីផ្សំ សរុបទម្ងន់ជាង១០៩ គីឡូក្រាមគឺ៖

*សារធាតុគីមីផ្សំ ៤ ប្រភេទ (ស្ថិតក្នុងតារាង៤) ជាង១៦ គីឡូក្រាម
*សារធាតុគីមីផ្សំ ៩ ប្រភេទ (គ្មានក្នុងតារាង) ជាង៩៣ គីឡូក្រាម៕