(ភ្នំពេញ)៖ លោក ឌីមីទ្រីយ ស្វេត្កូហ្វ ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំកម្ពុជា បានផ្ញើសាររំលែកទុក្ខ និងបានសម្តែងនូវសេចក្តីក្រៀមក្រំជាពន់ពេក បន្ទាប់ពីបានទទួលដំណឹងមរណភាពរបស់ លោក យ៉ុង សុខន ដែលជាឪពុកបង្កើតរបស់លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។

ក្នុងលិខិតចូលរួមរំលែកមរណទុក្ខផ្ញើជូនលោក សុខ ទូច, លោក ឌីមីទ្រីយ ស្វេត្កូហ្វ បានបង្ហាញអារម្មណ៍សោកស្តាយយ៉ាងដូច្នេះថា៖ «ខ្ញុំពិតជាមានអារម្មណ៍សោកសៅជាទីបំផុត ដែលបានទទួលដំណឹងពីមរណភាពឪពុុករបស់ឯកឧត្ដម, លោក យ៉ុង សុខន។ វាគ្មានពាក្យពេចន៍នឹងថ្លែងរៀបរាប់ពីភាពសោកសៅរបស់ខ្ញុំ ចំពោះការបាត់បង់មនុស្សជាទីស្រឡាញ់របស់លោកនោះទេ។ តំណាងឱ្យ ស្ថានទូតរុស្ស៊ីប្រចាំប្រទេសកម្ពុជា ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ របស់យើង ចំពោះឯកឧត្ដម និងក្រុមគ្រួសារ ហើយសូមឱ្យអ្នកមានភាពរឹងមាំ ក្នុងពេលវេលាដ៏លំបាកនេះ»

សូមបញ្ជាក់ថា លោក យ៉ុង សុខន បានទទួលមរណភាពនៅថ្ងៃសុក្រ ទី០៥ ខែមិថុនា ឆ្នាំ២០២០ ក្នុងជន្មាយុ ៨១ឆ្នាំ ដោយជរាពាធ៕