(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ មានដូចខាងក្រោម៖

១៖ សម្តេចតេជោ ហ៊ុន សែន អបអរសាទរ និងកោតសរសើរចំពោះការខិតខំរបស់ក្រសួងកសិកម្ម ក្នុងការបើកទីផ្សារស្វាយស្រស់កម្ពុជានាំទៅកាន់ប្រទេសចិន

២៖ ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៧.១លាននាក់ ស្លាប់ជាង ៤០ម៉ឺននាក់ និងជាសះស្បើយជាង ៣.៥លាននាក់!

៣៖ រដ្ឋមន្ដ្រីសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ និងកុំមានការជួបជុំគ្នាច្រើន ចោទជាបញ្ហាចម្លងជំងឺកូវីដ១៩

៤៖ WHO ប្រកាសគាំទ្រចលនាប្រឆាំងការរើសអើងពូជសាសន៍ ប៉ុន្តែបាតុករគួរតែការពារខ្លួនពី COVID-19 ជាប់ជានិច្ច

៥៖ អ្នកនាំពាក្យក្រសួងសុខាភិបាល ច្រានចោលការផ្សព្វផ្សាយថា មានជនជាតិវៀតណាមម្នាក់ទៀតឆ្លងជំងឺកូវីដ១៩ ពីប្រទេសកម្ពុជា

៦៖ WHO ព្រមានពិភពលោក៖ «ការរាតត្បាតនៃជំងឺ COVID-19 កាន់តែអាក្រក់ខ្លាំងឡើងៗហើយ»

៧៖ ឯកអគ្គរដ្ឋទូតចិន៖ ការអនុញ្ញាតឲ្យនាំចេញផ្លែស្វាយពីកម្ពុជាត្រង់ទៅចិន នឹងរួមចំណែកជួយសេដ្ឋកិច្ចកម្ពុជា ដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩

៨៖ អ្នកឆ្លងជំងឺ COVID-19 ទាំងអស់នៅក្នុងរដ្ឋធានីប៉េកាំង ត្រូវបានព្យាបាលឲ្យជាសះស្បើយ!

៩៖ លោក គួច ចំរើន បង្ហាញអំពីការរីកចម្រើនរបស់ខេត្តព្រះសីហនុ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

១០៖ ប្រេស៊ីលកែតម្រូវតួលេខមនុស្សស្លាប់ និងឆ្លង COVID-19 នៅក្នុងរបាយការណ៍ប្រចាំថ្ងៃចន្ទ ដោយសារតែការភ័ន្តច្រឡំ

១១៖ អភិបាលខេត្តព្រះសីហនុ៖ ឆ្នេរសមុទ្រប្រមាណ៩គីឡូម៉ែត្រ ត្រូវបានកែលម្អជាថ្មីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរប្រើប្រាស់ដោយឥតគិតថ្លៃ ខណៈបន្ទប់ទឹកសាធារណៈ២០នឹងសាងសង់តាមបណ្តោយឆ្នេរ

១២៖ ឥណ្ឌារកឃើញអ្នកឆ្លង COVID-19 ថ្មីៗជិត ១០,០០០នាក់ នៅក្នុងរបាយការណ៍ថ្ងៃអង្គារនេះ និងជាកំណត់ត្រាដ៏អាក្រក់ថ្មីទៀត

១៣៖ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ប្រាប់ពីស្ថានភាពសន្ដិសុខនៅខេត្តព្រះសីហនុ និងព្រមានពីការអនុវត្តច្បាប់ចំពោះជនដែលប្រព្រឹត្តខុស ដោយមិនគិតពីជាតិសាសន៍ (

១៤៖ ទីក្រុងហុងកុងមិនអាចទ្រាំទ្រ នឹងភាពវឹកវរតទៅទៀតបានទេ, នេះបើតាមលោកស្រីអភិបាល ខារី ឡាំ

១៥៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ លោក វ៉ាន់ឆាឡឺម បានបាត់ដំណឹងពីកម្ពុជាតាំងពីឆ្នាំ២០១៧

១៦៖ ហុងកុងផ្តល់កញ្ចប់ថវិកាជាង «៥ពាន់លានដុល្លារអាមេរិក» ដើម្បីសង្គ្រោះអាកាសចរណ៍ Cathay Pacific

១៧៖ ក្រសួងទេសចរណ៍ ជូនដំណឹងពីការលើកលែងការបង់កម្រៃបន្តអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទសម្រាប់ឆ្នាំ២០២១

១៨៖ ចិនព្រមានអាមេរិកចំៗ៖ «កុំធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញឱ្យសោះ ព្រោះវានឹងបំផ្លាញសន្តិសុខ និងស្ថេរភាពអន្តរជាតិ»

១៩៖ ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី១០-១៦ ខែមិថុនា នៅកម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ ប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់

២០៖ ចៅក្រមទីក្រុង Minneapolis ដាក់ចេញនូវប្រាក់តម្កល់ «១លានដុល្លារ» សម្រាប់ការធានាឲ្យអតីតប៉ូលិសសម្លាប់ Floyd ស្ថិតនៅក្រៅឃុំ

២១៖ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលថវិកាបរិច្ចាគជាង១០០លានរៀល និងជាង១លានដុល្លារពីសប្បុរសជន ក្នុងខែឧសភា

២២៖ ទីក្រុងញូយ៉កចាប់ផ្តើមបើកដំណើរការឡើងវិញ ក្រោយការបិទទ្វារដើម្បីប្រយុទ្ធនឹង COVID-19

២៣៖ រដ្ឋមន្ត្រីសុខាភិបាល៖ ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល សំណង់ និងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលជាច្រើន ត្រូវបានស្ថាបនា និងអភិវឌ្ឍជាបន្តបន្ទាប់ ពិសេសតំបន់ដាច់ស្រយាល

២៤៖ អ៉ីរ៉ង់ ជំរុញឱ្យប្រជាជនរបស់ខ្លួនពាក់ម៉ាស ខណៈបារម្ភពីរលកទី២ COVID-19

២៥៖ មន្ត្រីចិន៖ ច្បាប់សន្តិសុខជាតិថ្មីសម្រាប់ទីក្រុងហុងកុង គឺប្រៀបដូចជាកម្មវិធីកម្ចាត់វីរុស

២៦៖ កូរ៉េខាងជើងនឹងកាត់ផ្តាច់ខ្សែទូរស័ព្ទ Hotline ជាមួយកូរ៉េខាងត្បូង ដើម្បីជាការព្រមានលើកទី១

២៧៖ ប្រទេសអារ៉ាប់មួយកំពុងត្រៀមខ្លួន បាញ់បញ្ចូនយានទៅភពព្រះអង្គារ ដំណាលគ្នានឹងមហាយក្សចិន និងអាមេរិកដែរ

២៨៖ ប្រជាជននូវែលសេឡង់សម្រុកដើរផ្សារ ជប់លៀង និងឱបថើបគ្នា ដើម្បីអបអរជ័យជម្នះលើ COVID-19

២៩៖ បទវិភាគអន្តរជាតិ៖ តើសង្គ្រាមត្រជាក់រវាងសហរដ្ឋអាមេរិក និងមហាយក្សចិន ចាប់ផ្តើមហើយឬនៅ?

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com