(កំពត)៖ ស្នងការខេត្តកំពត លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ធមធុរិទ្ធ បានផ្តល់ថវិកា ចំនួន៤០ម៉ឺនរៀល ជូនគ្រួសារសព​រងគ្រោះ ជាស្ត្រីមេម៉ាយ មានជីវភាពទីទាល់ក្រ ដែលកូនប្រុសមានអាយុ៥ឆ្នាំ បានលង់ក្នុងទឹកព្រែក បណ្តាលឲ្យស្លាប់ ​កាលពីថ្ងៃត្រង់ ទិ១៥ ខែមករា កន្លងមកនេះ។

លោក ឡុង គីម តំណាងឲ្យលោកឧត្តមសេនីយ៍ ស្នងការខេត្ត បានពាំនាំការផ្តាំផ្ញើ សួរសុខទុក្ខ ពីសំណាក់លោកស្នងការ​ខេត្តកំពត ថ្មីត្បិតរូបលោកស្នងការ កំពុងមមាញឹកជាប់​រវល់បេសកម្មនៅឆ្ងាយក្តី ក៏លោកស្នងការក្នុងនាមរូបលោកផ្ទាល់  និង​តំណាងឲ្យកងកម្លាំងនគរបាលទូទាំងខេត្តកំពត ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយនឹងក្រុមគ្រួសាររងគ្រោះ នៃសពផងដែរ។

សូមរំលឹកថា៖ កាលពីថ្ងៃត្រង់ ទី១៥ ខែមករា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ​មានករណី កុមារាម្នាក់ បានលង់ទឹកព្រែកកំពង់បាយកំពត បណ្តាលឲ្យស្លាប់ កុមារងគ្រោះ ឈ្មោះដារ៉ូ វីរៈ អាយុ៥ឆ្នាំ រស់នៅ​ក្នុងបន្ទុកគ្រួសា មានម្តាយឈ្មោះ សម្បត្តិ ស្រី ហៅរ័ត្ន អាយុ២៤ឆ្នាំ មានទីលំនៅភូមិកំពុងបាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត៕