(ភ្នំពេញ)៖ ថ្លែងនៅក្នុងសន្និបាតបូកសរុប ការងារឆ្នាំ២០១៥ និងលើកទិសដៅអនុវត្តឆ្នាំ២០១៦ របស់សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦នេះ លោក ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ បានអំពាវនាវឲ្យយុវជន ជំនាន់ក្រោយត្រូវថែរក្សា ឲ្យបាននូវសមិទ្ធិផល ដែលយុវជនជំនាន់មុន បានបន្សល់ទុកឲ្យ ជាពិសេសថែរក្សាតម្លៃសន្តិភាពសង្គម។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ប្រទេសមួយរីកចម្រើន ទៅបានអាស្រ័យលើធនធានមនុស្ស នៃប្រទេសជាតិនោះ។ ជាក់ស្តែងសហភាពសហព័ន្ធកម្ពុជា បានជម្រុញសកម្មភាពយុវជន ក្នុងការជួយសង្គម ជួយអភិរក្សថែរក្សាវប្បធម៌ជាតិ ដែលជាជោគជ័យរបស់យើងទាំងអស់គ្នា។

លោក ហ៊ុន ម៉ាណែត បានបន្ថែមថា ភាពសុខស្រួល ឱកាស ការអភិវឌ្ឍ និងអ្វីៗដែលយុវជនជំនាន់នេះមាន គឺជាមោទនភាពណាស់ បើប្រៀបធៀបនឹងអតីតកាល។ ដូច្នេះការថែរក្សាសមិទ្ធិផល និងសន្តិភាពសង្គម របស់យុវជនជំនាន់មុខបន្សល់ទុក គឺយុវជន​យើងជំនាន់ក្រោយត្រូវតែថែរក្សាឲ្យបាន៕