Update: អ្នកស្លាប់ក្នុងការវាយប្រហារ នៅប្រទេស Burkina Faso កើនដល់២២នាក់, រំដោះចំណាប់ខ្មាំងជាច្រើននាក់
16-01-2016 16:39
(អ៊ូហ្គាឌូហ្គូ)៖ យោងតាមការចេញផ្សាយ របស់សារព័ត៌មាន AFP នៅមុននេះបន្ដិចបានឲ្យដឹងថា ករណីវាយប្រហារ នៅប្រទេស Burkina Faso អ្នកស្លាប់បានកើនដល់២២នាក់។ ចំណែកចំណាប់ខ្មាំងមួយចំនួនធំ ត្រូវបានរំដោះ នៅក្នុងប្រតិបត្តិការរំដោះចំណាប់ខ្មាំង ពីក្រុមខ្មាន់កាំភ្លើង នៅក្នុងសណ្ឋាគារ Splendid ស្ថិតនៅកណ្ដាលទីក្រុង អ៊ូហ្គាឌូហ្គូ ប្រទេស Burkina Faso។
មន្ត្រីជាន់ខ្ពស់របស់ប្រទេស Burkina Faso បានថ្លែងឲ្យដឹងថា ក្រុមកងកម្លាំងពិសេសរំដោះចំណាប់ខ្មាំង បានជាច្រើននាក់ ពីក្រុមខ្មាន់កាំភ្លើង ដែលគេសង្ស័យថា ជាក្រុមឧទ្ទាម ISIS ហើយក្នុងចំណោមចំណាប់ខ្មាំងទាំងនោះ ក៏មានមន្ត្រីរដ្ឋាភិបាលផងដែរ។
គួរបញ្ជាក់ផងដែរថា ក្រុមខ្មាន់កាំភ្លើងបានបំផ្ទុះរថយន្តអត្តឃាត និងសម្រុកចូលបាញ់ប្រហារ ក្នុងសណ្ឋាគារ Splendid ដែលត្រូវបាន គេដឹងថា អ្នកស្នាក់នៅក្នុងសណ្ឋាគារនោះ ភាគច្រើនជាមន្ត្រី UN និងពួកលោកខាងលិច ដោយក្នុងករណីវាយប្រហារនេះ៕