(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ មានដូចខាងក្រោម៖

១៖ សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យក្រសួងស្ថាប័នរួមគ្នាទប់ស្កាត់កុំឲ្យមានការឆ្លងជំងឺកូវីដ-១៩ ដល់កុមារ ជាពិសេសកុមារមានពិការភាព

២៖ ឥណ្ឌាកាន់តែធ្ងន់ធ្ងរ! អាជ្ញាធររកឃើញអ្នកឆ្លង COVID-19 ច្រើនបំផុតមិនធ្លាប់មានរហូតដល់ ៨,៣៩២នាក់ក្នុង១ថ្ងៃ

៣៖ សម្តេចតេជោ ហ៊ុន សែន សង្កេតឃើញពលរដ្ឋភាគច្រើនគោរពច្បាប់ចរាចរណ៍ តែចំនួនតូចជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ខណៈការពាក់ម៉ាសការពារកូវីដ១៩ មានតិចតួច

៤៖ ប៉ូលិសអាមេរិក ឃាត់ខ្លួនមនុស្សកើនដល់ ៤,០០០នាក់ ក្នុងបាតុកម្មរកយុត្តិធម៌ឱ្យបុរសស្បែកខ្មៅ George Floyd

៥៖ សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកា៥ម៉ឺនដុល្លារ និង២០លានរៀល ដល់គ្រួសារសពឧត្តមសេនីយ៍ទោ ស សាវី ដែលទទួលមរណភាពដោយសារកូវីដ១៩ នៅប្រទេសម៉ាលី

៦៖ បាតុកម្មរកយុត្តិធម៌ឲ្យជនជាតិស្បែកខ្មៅ George Floyd ឆ្លងចូលដល់អាល្លឺម៉ង់ និងអង់គ្លេស

៧៖ សម្តេច ហេង សំរិន ជំរុញឯកអគ្គរាជទូតខ្មែរចំនួន១០រូប ទើបតែងតាំងថ្មីនៅបរទេស ត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត

៨៖ គ្រួសារលោក George Floyd ទាមទារចង់ឲ្យចាប់ខ្លួនប៉ូលិសអាមេរិក៣នាក់ទៀត ដើម្បីយកមកកាត់ទោស

៩៖ ក្រសួងសុខាភិបាល៖ គិតត្រឹមថ្ងៃទី០១ ខែមិថុនានេះ អ្នកដំណើរមកពីក្រៅប្រទេសជិត២ពាន់នាក់ បានធ្វើតេស្ដរកកូវីដ១៩ ចាប់ពីបើកឲ្យអ្នកដំណើរមក៦ប្រទេស អាចចូលកម្ពុជាឡើងវិញ

១០៖ រុស្ស៊ីកំពុងចាត់ចែងថ្នាំប្រឆាំងវីរុសមួយប្រភេទ ដើម្បីយកទៅព្យាបាលអ្នកជំងឺ COVID-19 ចាប់ពីសប្តាហ៍ក្រោយទៅ

១១៖ នាយឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន៖ នគរបាល៥នាក់ ត្រូវដកហូតមុខតំណែង និងព្យូរការងារបណ្ដោះអាសន្ន ក្នុងពេលយុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ រយៈពេល១ខែមកនេះ

១២៖ អ្នកកាសែតជាច្រើននាក់រងការវាយប្រហារ ក្នុងបាតុកម្មយ៉ាងក្តៅគគុក នៅទូទាំងសហរដ្ឋអាមេរិក

១៣៖ អគ្គស្នងការដ្ឋាននគរបាលជាតិ៖ រយៈពេល១ខែនៃការរឹតបន្តឹងច្បាប់ចរាចរណ៍ សមត្ថកិច្ចផាកពិន័យបានទឹកប្រាក់ជាង៧០ម៉ឺនដុល្លារ

១៤៖ កាសែតអាមេរិក៖ «លោក ដូណាល់ ត្រាំ ត្រូវមន្ត្រីជម្លៀសខ្លួនចូលបន្ទប់ក្រោមដី ពេលក្រុមបាតុករទម្លាយរនាំងការពារសេតវិមាន»

១៥៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍៖ ១ខែនៃការរឹតបណ្ដឹងច្បាប់ចរាចរណ៍ តាមអនុក្រឹត្យលេខ ៣៩ ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ចំនួនអ្នកស្លាប់ និងរបួសថយចុះ

១៦៖ នាយករដ្ឋមន្ត្រីអាមេនី និងគ្រួសារលោកទាំងមូលឆ្លងជំងឺ COVID-19

១៧៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាន៖ ១ខែមកនេះ មានយានយន្ត ៤៤៧៦៥គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ តាមអនុក្រឹត្យថ្មី

១៨៖ ករណីឆ្លង COVID-19 នៅប្រេស៊ីលកើនដល់ «លើសកន្លះលាននាក់»

១៩៖ ៥ខែដំបូងឆ្នាំនេះ កម្ពុជាទទួលបានចំណូលជាង១៨លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ

២០៖ ទីក្រុងជាច្រើននៅអាមេរិករងការបំផ្លាញកាន់ខ្លាំង ខណៈបាតុកម្មនៅបន្តយ៉ាងក្តៅគគុក ដើម្បីរកយុត្តិធម៌ឲ្យបុរសស្បែកខ្មៅ

២១៖ កូរ៉េខាងជើង នឹងបើកសាលារៀនឡើងវិញក្នុងខែនេះ ក្រោយខ្លួនរកមិនឃើញអ្នកឆ្លង COVID-19 សូម្បីតែម្នាក់

២២៖ ចិនរកឃើញករណីឆ្លង COVID-19 ថ្មីៗ ចំនួន១៦នាក់ថែមទៀត ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ តែជាករណីនាំចូលទាំងអស់

២៣៖ វីរុសកូរ៉ូណាថ្មី (COVID-19) បាត់បង់ឥទ្ធិពល និងលែងមានភាពកាចសាហាវដូចមុន, នេះបើតាមវេជ្ជបណ្ឌិតជាន់ខ្ពស់អ៉ីតាលី

២៤៖ អាមេរិកបញ្ជូនថ្នាំប្រឆាំងគ្រុនចាញ់ ២លានកញ្ចប់ទៅកាន់ប្រេស៊ីល ទោះបីអង្គការ WHO ព្រមានអំពីផលប៉ះពាល់

២៥៖ ដំណើរវិវឌ្ឍសំខាន់ៗបង្ហាញថា បាតុកម្មរកយុត្តិធម៌ឲ្យបុរសស្បែកខ្មៅនៅអាមេរិក កាន់តែធ្ងន់ធ្ងរឡើងៗ

២៦៖ រដ្ឋធានីម៉ានីលរបស់ហ្វីលីពីនមានជីវិតឡើងវិញ ប៉ុន្តែស្ថិតក្នុងស្ថានភាពដ៏លំបាក ដោយសារវិធានការការពារ COVID-19 ត្រូវអនុវត្តយ៉ាងតឹងរ៉ឹង

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com