(ភ្នំពេញ)៖ យោងតាមលិខិតរបស់គណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជា ផ្ញើជូនលោកវេជ្ជបណ្ឌិត គួច ម៉េងលី ដែលអង្គភាព Fresh News ទើបទទួលបានមុននេះបន្តិចនារសៀល ថ្ងៃសៅរ៍ ទី១៦ ខែមករា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា គណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជា សូមគោរពសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋគ្រប់រូប ប៉ុន្តែគណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជា នៅតែយល់ឃើញថា ការវាយតម្លៃជាសាធារណៈណាមួយ ដោយគ្មានមូលដ្ឋានច្បាស់លាស់ ដែលអាចនាំទៅដល់ការភាន់ច្រឡំ បង្កភាពច្របូកច្របល់ក្នុងចំណោមសាធារណជន ដោយអ្នកវិជ្ជាជីវៈ សុខាភិបាលណាម្នាក់ គឺជាការបំពានទៅលើក្រមប្រតិបត្តិ និងក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល។

នៅក្នុងលិខិតផ្ញើជូនលោកវេជ្ជបណ្ឌិត គួច ម៉េងលី នោះបានបញ្ជាក់ថា៖ «គណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជា នៅតែយល់ឃើញថា ទោះជាចេតនាក្តី អចេតនាក្តី ទង្វើរបស់លោកបាន បង្កការខូចខាតដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរនៃអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលនៅកម្ពុជា និងរបស់វិជ្ជាជីវៈសុខាភិបាលទាំងមូល។ គណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជា នៅតែទាមទារឲ្យលោក គួច ម៉េងលី សុំទោសជាសាធារណៈឲ្យស័ក្តិសម ជាគ្រូពេទ្យដែលមានវិជ្ជាជីវៈ មានសីលធម៌មួយរូប។ គណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជា នឹងរក្សាការទាមទារនេះ នៅក្នុងកំណត់ត្រាប្រតិបត្តិវិជ្ជាជីវៈផ្ទាល់ខ្លួនរបស់លោក ដរាបណាលោកមិនទាន់បំពេញបានត្រឹមត្រូវ»

ខាងក្រោមនេះ ជាលិខិតចំនួន៣ទំព័ររបស់គណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជា ផ្ញើជូនលោកវេជ្ជបណ្ឌិត គួច ម៉េងលី៖